អ្នកនាងឈិត ឆពុំអ្នកសម្របសម្រួលសមាគម ខេត្តតាកែវអ្នកនាងធ្វើការទៅលើ អាហារូបត្ថម្ភ ផ្នែកកសិកម្ម ដោយបំផុសឲ្យកសិករយើងដាំបន្លែជាលក្ខណៈគ្រួសារសម្រាប់បរិភោគដោយមិនបាច់ចំណាយលុយទៅទិញនៅខាងក្រៅផ្ទះឡើយ។
ទាក់ទងនឹងបន្លែដែលជាអាហារូបត្ថម្ភ យើងតែងតែជួយបំផុសអ្នកម្ដាយគ្រប់រូប ត្រូវឱ្យកូនតូចៗ អាយុក្រោម 5 ឆ្នាំស្ត្រីមានផ្ទៃពោះ ស្ត្រី ដែលជាវេនបន្តពូជ ឱ្យពួកគាត់ ធ្វើបបរគ្រប់គ្រឿង ដែលមានបន្លែគ្រប់មុខ នៅតាមផ្ទះដែលគាត់ផ្តល់ទៅឲ្យកូនតូចៗរបស់គាត់។
អ្នកនាង ឈិត ឆពុំ រៀបរាប់អំពីមាតាដែលមានកូនតូចៗអាយុពី 6 ខែឡើងទៅ។ត្រូវលើកទឹកចិត្តឲ្យគាត់ធ្វើ បបរគ្រប់គ្រឿង សម្រាប់កូនៗ របស់គាត់ញ៉ាំដែលមានបន្លែ ដាំ គ្រប់មុខជុំវិញផ្ទះ។ការធ្វើបែបនេះ ធ្វើឱ្យកូនៗរបស់គាត់មាន សុខភាពល្អបញ្ញាវាងវៃទៀតផង។
អ្នកស្រីមាសទាវ វិញ ដែលជាកសិករម្នាក់ រស់នៅ ស្រុកសំរោងខេត្តតាកែវ បានឲ្យដឹងថា បន្លែនៅជុំវិញផ្ទះមានដូចជា ស្ពៃ ត្រឡាច ល្ពៅ សណ្ដែកកួរ ខាត់ណា សឹងជាបន្លែធម្មជាតិ។ការដាំបន្លែទាំងនេះមិនត្រឹមតែបានហូបទេ យើងបានយកទៅលក់ទៀតផង។ សុទ្ធសឹងធម្មជាតិទាំងអស់។យើងពុំបានប្រើជីគីមីឡើយ។
ក្រៅពីនេះមានដាំស្រូវ យើងធ្វើបែបធម្មជាតិដែរ។មិនដែលប្រើជីគីមីឡើយ យើងប្រើប្រាស់ជីធ្វើដោយខ្លួនឯង។ហើយចៅៗរបស់ខ្ញុំទាំងពីររួមទាំងកូនចៅអ្នកភូមិនេះ ញាំតែបន្លែធម្មជាតិ ដាំខ្លួនឯង ហើយម្យ៉ាងទៀតយើងបានយកបន្លែគ្រប់មុខដែលយើងដាំធ្វើបបរគ្រប់គ្រឿងឱ្យកូនតូចៗរបស់យើងញ៉ាំ ដោយបន្ថែមលើសាច់ ស៊ុត ខ្លះៗតែប៉ុណ្ណោះ។
សារុបសេចក្តីទៅមកទល់ពេលនេះកូនតូចៗ របស់យើងគ្រប់គ្នានៅក្នុងភូមិពុំដែលលេចឮថាមានជំងឺ អង្កាត់ អ្វីឡើយ។ហើយពួកគេទាំងអស់មានសុខភាពល្អណាស់។
#គីតា