វត្ត(ជេតពន)អំពាវនាវរកជំនួយដើម្បីសាងសង់ជណ្ដើរចុះមើលត្រីឡើងវិញ,…
រយៈពេលជាង 2 ឆ្នាំហើយដែលប្រជាពលរដ្ឋនៅឆ្ងាយជិតឬតាមបណ្ដាលខេត្តនានាតែងតែចុះមើលត្រីនៅក្នុងស្រះមួយស្ថិតនៅក្នុងទីវត្តអារ៉ាមមួយ ដែលស្ថិតនៅ ភូមិស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។
រូបសំណាក់ត្រីធំមួយ ដែលឈរជ្រងោនៅពីមុខព្រះវិហារ ដែលតំណាងឲ្យវត្ត(ជេតពន)ដែលជាវត្តមួយ សំបូរទៅដោយត្រីគ្រប់ប្រភេទ។ស្រះនោះគេច្រើនសង្កេតឃើញប្រជាជនមិនថាឆ្ងាយឬជិតដែល ធ្វើដំណើរ ត្រឡប់មកពីខេត្តកំពង់ចាមឬទៅភ្នំពេញវិញ តែងតែមិនភ្លេចចូលមកកំសាន្តមើលត្រីនៅក្នុងស្រះទឹកដ៏ធំមួយនៅវត្តនេះ មិនដែលអាក់ខានឡើយ។
ស្ត្រីម្នាក់ដែលអង្គុយក្បែរអ្នកលក់នំមួយរូបនៅក្នុងវត្ត(ជេតពន)នេះគឺអ្នកនាងស៊ូណេង មានអាយុ 43 ឆ្នាំ។បាននិយាយថា នាងខ្ញុំតែងតែមកលេង វត្តត្រី នេះជាប្រចាំនៅពេលទំនេរពីការងារ ពេលនេះហាក់ ខុសប្លែកជាងពីមុន។ដោយសារពុំសូវ ឃើញមានមនុស្សមកលេងដូចមុនទៀត។ ពីមុនមនុស្សតែងតែមក ជ្រកក្រោមម្លប់ឈើ ដ៏ ត្រឈឹងត្រឈៃ ទិញ នំ ចំណី បោះឲ្យត្រីស៊ី មិនដាច់។តែពេលនេះបែរជាស្ងាត់ជ្រងុំទៅវិញ។ព្រោះតែជណ្តើរបាក់ស្រុតចូលក្នងទឹកទៅហើយ មើលត្រីលែងកើតទៀត ខ្ញុំមកពីស្រុកស្ទឹងត្រង់ មកលេងប្អូនស្រីនៅ ភូមិស្តៅនេះ។ ខ្ញុំអាណិតត្រី តែងតែទិញនំបោះឲ្យវាសុី។ ខ្ញុំគិតថាការឲ្យចំណីត្រីគឺបានបុណ្យណាស់ វាជាសត្វមួយ មានជីវិតដូចយើងដែរ។
ដោយឡែកនាង រិទ្ធ រ័ត្នវិញដែលកំពុងវែកនំទៅវិញទៅមក។ មិនទំនេរដៃនាងលក់នំនៅវត្តត្រីនេះ។ នាងប្រកបមុខរបរលក់នំជាប្រចាំ ជំនួសយាយៗស្នាក់អាស្រ័យនៅវត្តនេះ។ពីមុនលក់ដាច់ណាស់ តែពេលនេះហាក់ដូចជាស្ងប់ស្ងាត់បន្តិច។ព្រោះពុំសូវមានមនុស្សមកលេងដូចមុនទៀតឡើយ។ប្រហែលមកពីការចុះជណ្តើកនំឲ្យត្រីសុី មានការពិបាក។
អ្នកនាង រិទ្ធ រ័ត្ន បង្ហើបឲ្យដឹងទៀតថាខ្ញុំក៏ចង់អំពាវនាវទៅដល់សប្បុរសជនក្នុងស្រុកខ្មែរយើងដែរ ដើម្បីជួយកសាងជណ្ដើរចុះមើលត្រីនេះឡើងវិញផង ។ដើម្បីឲ្យ ពុទ្ធបរិស័នៅជិតឆ្ងាយ បានមកធ្វើបុណ្យ និងបានចុះមើលត្រី។
ព្រះចៅធិការវត្ត(ជេតពន)ហៅ វត្តត្រីឌីឌីនមានសង្ឃដិកាថា អាត្មាក៏មានគោលបំណងចង់បានជណ្ដើរឲ្យពុទ្ធបរិស័ទជិតឆ្ងាយចូលមក មើលត្រី ក្នុងឱកាសបុណ្យភ្ជុំបិណ្ណោះនេះដែរ។តែយើងខំប្រឹងប្រែងរកជំនួយមកធ្វើហើយ តែពុំទាន់មានពុទ្ធបរិស័ទ្ធណាមានសទ្ធាជ្រះថ្លាក្នុងការចូលរួមធ្វើជណ្ដើរនេះឡើងវិញនៅឡើយ។ក្នុងនាមអាត្មាភាព ជាចៅអធិការនៅវត្តត្រីនេះ សូមអំពាវនាវទៅដល់ញាតិញោម ក្នុងការជួយកសាងជណ្ដើរចុះមើលត្រីនេះឡើងវិញផង។ គីតា