អ្នកស្រីឌីកេសី ចង់បន្ថែមលើការចិញ្ចឹមជ្រូកបន្ទាប់ពីធ្វើដំណាំកសិកម្ម
នៅតាមផ្លូវលំមួយ ដែលគេសង្កេតឃើញមានទ្រុងមាន់ឬទ្រុងមានជ្រូកធំៗជាច្រើនក្បាល កំពុងដណ្ដើមចំណីស៊ីលាន់ទ្រហឹង។អ្នកស្រីឌីកេសី ដែលកំពុងឈរមើលជ្រូក និង ដាក់ចំណីឲ្យជ្រូកដែលតាំងពីដឹងក្តីមកកាលណារហូតមកដល់អាយុ 44 ឆ្នាំទៅហើយ។ឃើញមានមុខរបរចិញ្ចឹមជ្រូកបន្តពីឪពុករហូតមកដល់អ្នកស្រី ដែលឪពុកអ្នកស្រីមានដីធ្លីជាច្រើនកន្លែង ធ្វើ ចម្ការ និង ធ្វើស្រែ ព្រមទាំងចិញ្ចឹមជ្រូក មាន់ ទា ។អ្នកស្រីឌីកេសី មានបងប្អូនចំនួន 8 នាក់ ប្រុស ៤ស្រី៤ ដោយចែកគ្នាមើលការខុសត្រូវលើការងារក្នុងកសិដ្ឋាន។ដែលមានផ្ទះខ្លះនៅម្ដុំខាងជើង ទុកឲ្យប្អូនមើល ការខុសត្រូវ ខាងកើត មានប្អូនម្នាក់ទៀតថែរទាំ។និងជម្រះស្មៅមើលដំណាំផ្សេងៗ ហើយនៅខាងលិចក៏ដូចគ្នា។
បើនិយាយពីការចិញ្ចឹមជ្រូកវិញក្នុង១ឆ្នាំៗ អ្នកស្រីឌីកេសីលក់វិលជុំដោយគេមកទិញដល់កសិដ្ឋាន។ដែលមានតម្លៃក្នុង១គីឡូ 1,500 រៀល។ និយាយតែការលក់កូនជ្រូកទេ។បើតម្លៃជ្រូកធំៗវិញក្នុង១គីឡូ ២៤០០ រៀល ទៅពី 2,500 រៀល ឬ 1800 រៀល ឈ្មួញមកយកដល់ផ្ទះ។
ទោះបីការចិញ្ចឹមជ្រូកសព្វថ្ងៃអាចជួយទ្រទ្រង់ដល់គ្រួសារបានមួយចំនួនក្តីតែសម្រាប់ក្រុមគ្រួសារវិញក៏មិនទាន់មានគម្រោងចង់ធ្វើផ្ទះដែរ។ដោយយកគ្រែដាក់ដេកនៅក្រោមដើមឈើ ឬ ក្រោមផ្ទះរដិបរដុប ព្រោះចង់ពង្រីកទិញដីឬបង្កើតមុខរបរមិនដែលគិតថាចង់គតិតទៅលើការធ្វើផ្ទះទេ សូម្បីតែប្អូនខ្ញុំធ្វើផ្ទះក៏ខ្ញុំមិនដែលបានទៅដេកមួយយប់ឡើយ។
អ្នកស្រីឌីកេសីបានបង្ហើបឲ្យដឹងទៀតថា ខ្ញុំមានកសិដ្ឋានចិញ្ចឹមជ្រូកមែន តែឪពុករបស់ខ្ញុំវិញ គាត់គ្មានគម្រោងធ្វើផ្ទះដែរ។គឺចង់តែទិញដីទុក្ខតែប៉ុណ្ណោះទោះបីអ្នកខ្លះមានផ្ទះទំនើបៗក៏ដោយខ្ញុំវិញចង់រស់នៅ បែបធម្មជាតិ ហើយយកលុយទៅចែកជូនដល់ជនក្រីក្រ ខ្វះខាតដូចជាកុមារកំព្រា ចាស់ជរា វិញ ។
# គីតា