ព័ត៌មានជាតិ

អបអរសាទរ ការទទួលបានមកវិញនូវរតនសម្បត្តិជាតិ វត្ថុបុរាណខ្មែរ ចំនួន១៤រូប ពីសារមន្ទីរ Metropolitan Museum of Art

នារសៀលថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានសារមន្ទីរ បានរៀបចំកម្មវិធីប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន១៤វត្ថុ ដែលជាសមុច្ច័យរបស់សារមន្ទីរ Metropolitan Museum ហៅកាត់ថា MET នៃសាហរដ្ឋអាមេរិក បានប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ។

ក្នុងចំណោមវត្ថុទាំង១៤នោះ មានវត្ថុពិចិត្រមួយចំនួនដែលត្រូវបានយកចេញពីប្រទេសកម្ពុជាទៅដូចជា៖ រូបប្រតិមាព្រះនាងឧមា ធ្វើពីថ្មភក់ ដែលត្រូវបានលួចយកចេញទៅក្នុងឆ្នាំ១៩៩៧, ព្រះសិរលោកេសូរ ធ្វើពីសំរិទ្ធដែលមានដងខ្លួនរក្សាទុកនៅក្នុងសារមន្ទីរជាតិ និងប្រតិមាព្រះលោកេសូរធ្វើពីសំរិទ្ធដែលសារមន្ទីរ METទិញពីលោក ឌូគ្លាស ឡាដហ្វដ(Douglas Latchford)ក្នុងឆ្នាំ១៩៩២។ ក្រៅពីនេះមានប្រតិមាផ្សេងៗទៀតធ្វើពីថ្មភក់ និងលោហធាតុចំនួន១១ផ្សេងទៀតក៏បានយោងដំណើរត្រឡប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព។

iki

Leave a Reply

Your email address will not be published.