អ្នកស្រី សៀងហ្គិចហុង ខកចិត្តផ្លូវធ្វើហើយមិនមែនបេតុង
អ្នកស្រី សៀងហ្គិចហុង សម្ដែងការរីករាយចំពោះអាជ្ញាធរ ឃុំព្រែកកុយ បានធ្វើផ្លូវមួយខ្សែនៅមុខផ្ទះអ្នកស្រី តែមិនដូចអ្វីដែរចង់បានឡើយ អ្នកស្រីថា ឃុំថាចាក់បេតុងឲ្យ តែផ្ទុយទៅវិញឃើញផ្លូវចាក់ដីដដែល។
អ្នកស្រីអង្គុយលើអង្រឹងសម្លឹងមើលទៅផ្លូវដែលគេឈូសឆាយហើយ។ការសង្ឃឹមរបស់អ្នកស្រីថានឹងបានផ្លូវបេតុង។អ្នកស្រីមិនដឹងពីមូលហេតុអីដែរកាលពីឆ្នាំទៅជិះ ឡានម៉ូតូ ឬ កង់ ឡើងចុះដូចឡើងភ្នំ។អ្នកស្រីបន្តថា ខ្ញុំធ្លាប់ឮអាជ្ញាធរឃុំនិយាយថា ផ្លូវនេះមិនមែនជារបស់ឃុំធ្វើទេ គឺ ខេត្តអ្នកធ្វើ។
ដោយឡែកការអះអាងរបស់អ្នកស្រីសៀងហ្គិចហុងបញ្ជាក់ថាថវិការបស់ឃុំគឺបានតែផ្លូវតិចតួចទេ។ប៉ុន្តែកាលពីឆ្នាំទៅ កញ្ចប់ថវិកាឃុំគេយកទៅធ្វើអីក៏យើងមិនដឹងទេ។មួយឆ្នាំៗថវិកាមានប៉ន្មាន?ក៏យើងអត់ដឹងដែរ។ឥឡូវមុខផ្ទះខ្ញុំលែងបារម្ភទៀតហើយ ព្រោះគេធ្វើផ្លូវចាក់ដី ដោយមិនបានចាក់បេតុងដូចភូមិគេឯទៀត។
ការបកស្រោរបស់អ្នកស្រីសំបូរ ក៏មិនខុស ពី អ្នកស្រី សៀងហ្គិចហុងដែរការពិបាកនោះ គឺ ខែភ្លៀងមានគោក្របីដើរពេញថ្នល់។ហើយពិបាកជាងគេការជិះកង់ឬម៉ូតូ។អ្នកស្រីសំបូរ រស់នៅ ឃុំព្រែកកុយ ភូមិអូរស្វាយ បញ្ជាក់ថា ភូមិខ្ញុំវិញនៅអូរស្វាយខាងត្បូង អាជ្ញាធរឃុំថាធ្វើថ្នល់ឱ្យតែពុំទាន់ធ្វើនៅឡើយ។តាំងពីខែ 1 ខែ 2 ឆ្នាំទៅ រហូតដល់ ខែ ៥ដីគោកហើយ នៅមិនទាន់ធ្វើផ្លូវួ ដដែលឥឡូវចូលដល់ឆ្នាំ ២០២៤ហើយ ភ្លៀងធ្លាក់មកទៀត។
លោកមេឃុំ ព្រែកកុយហេងគីមានប្រសាសន៍ថាក្នុងការធ្វើផ្លូវនីមួយៗ។យើងធ្វើទៅតាមគម្រោង។សុទ្ធតែដេញថ្លៃហើយក្នុងការអភិវឌ្ឍន៍អ្វីមួយ ត្រូវបានពិគ្រោះជាមួយប្រជាជន ដើម្បី រិ:រកមធ្យោបាយនិងតម្រូវការរបស់ប្រជាជនតាមមូលដ្ឋាន។ហើយយើងមើលទៅតាមតម្រូវការថា តើគម្រោងមួយណាខ្ពស់ជាងគេ យើងនឹងធ្វើគម្រោងនោះមុន ក្នុងនាមជាអាជ្ញាធរឃុំ ជាអ្នកគ្រប់គ្រងមូលដ្ឋានគឺជាភ្នែក ច្រមុះ របស់ប្រជាជននិងត្រូវផ្ដល់ សេវា ឱ្យទាន់ពេលវេលាទៅដល់ប្រជាជនទៀតផង។