សិក្ខាសាលាមួយដែលធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ វេលាម៉ោង ៩ព្រឹកទៅម៉ោង៤ រសៀល ដែលរៀបចំដោយក្រុមហ៊ុន IQI កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។
ការចាប់អារម្មណ៍របស់ កញ្ញា ជាតា ជាអាជីវករម្នាក់បានរៀបថាខ្ញុំគិតថានេះជាកម្មវិធីដ៏ល្អមួយ ដែលខ្ញុំបានទទួលនៅចំណេះដឹងក្នុងសិក្ខាសិលានេះ ក៏ដូចជាការបានជួយក្នុងការរួមចំណែកជា សប្បុរសធម៌ដោយប្រយោលគឺ ខ្ញុំមិនបាច់ទៅដោយផ្ទាល់ទេ តែយើងក៏បានចូលរួមក្នុងសិក្ខាសលា នេះបន្ថែមនូវចំណេះដឹងផងដែរ។
កញ្ញាបញ្ជាក់ទៀតថាការដែល លោកឧកញ្ញ៉ា រៀបរៀងសៀវភៅស្ដីពី គន្លឺះសំខាន់ៗសម្រាប់ភ្នាក់ ងារអចនទ្រព្យ គឺយើងនឹងបានទទួលនូវចំណេះដឹង ក៏ដូចជាបានរួមជួយដ៏សិស្ស និងកុមារដែលក្រី ក្រគ្មានលទ្ធភាពបន្តការសិក្សា ហើយក្នុង១ឆ្នាំ បើតាមខ្ញុំដឹង លោកឧកញ្ញ៉ា គាត់បានជួយដល់យុវជនដែលជាទំពាំងស្នងឬស្សី ដល់ទៅ១៥នាក់ទៀតផងក្នុង១ឆ្នាំៗឥឡូវជួយបន្ថែមឡើងដល់៦០នាក់នៅក្នុង១ឆ្នាំ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ព្រោះគាត់បានជួយដល់ ធនធានមនុស្សនៅក្នុងប្រទេស កម្ពុជា យើង។
ដោយឡែកប្អូនស្រី ថង និស្ស័យ វិញប្អូនជានិស្សិតឆ្នាំទី១ ជំនាញអក្សរសាស្រ្ដអង់គ្លេស។ ប្អូនស្រី បញ្ជាក់ថា៖ ខ្ញុំរំភើប និងសប្បាយចិត្តខ្លាំងណាស់ក្នុងពិធីសម្ភោធសៀវភៅថ្ងៃនេះ ដែលផ្ដោតទៅ លើការគ្រប់គ្រងក្រុមហ៊ុនដែលមានលក្ខណៈស្ដងដារ ដើម្បីរកចំណូលបានពីការលក់សៀវភៅ នេះ។ ដោយឡែក លោកឧកញ្ញ៉ា និងបរិច្ចាកទៅមន្ទីរពេទ្យគន្ធបុប្ជា និងមន្ទីរពេទ្យកុមារអង្គរ។ ដូច្នេះក្នុងការរកចំណូលនេះក្នុងការលក់សៀវភៅព្រមទាំងបានផ្ដល់នូវអត្ថប្រយោជន៍ ឲ្យមាន លទ្ធភាពអាចបន្តការសិក្សាផងដែរ។
កញ្ញា គង់ សុគន្ធា វិញ្ជានិស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្ដជំនាញអង់គ្លេស ក៏មិន ខុស ពីកញ្ញា ថន និស្ស័យ ដែរប្អូនស្រីបានបញ្ជាក់៖ ខ្ញុំគិតថាសៀវភៅនេះ មានអត្ថប្រយោជន៍ខ្លាំង ណាស់សម្រាប់អ្នកចង់បើកអាជីវកម្មទាក់ទងទៅនឹងក្រុមហ៊ុន បើសិនជាគាត់បានអានហើយនិង យល់ពីអត្ថន័យនៃអត្ថប្រយោជន៍របស់សៀវភៅនេះជាមិនខាន សម្រាប់អ្នកចង់បើកអាជីវកម្មទាក់ ទងនឹងក្រុមហ៊ុនបើសិនជាគាត់បានអានហើយ និងបូកផ្សំនឹងការច្នៃប្រឌិតរបស់គាត់ក្នុងការច្នៃប្រ ឌិតនិងការអនុវត្តន៍ គាត់នឹងចំណេញពេលខ្លាំងណាស់ ព្រោះសៀវភៅនេះ ខ្ញុំបានសម្រួលអក្ខរាវិរុទ្ធ គឺខ្ញុំដឹងថាសៀវភៅនេះផ្ដោតយកតែចំនុចសំខាន់ៗតែប៉ុណ្ណោះ។ ហើយម្យ៉ាងទៀតគាត់នឹងធ្វើបរិ ច្ចាកថវិកាដែលបានលក់សៀវភៅនេះនឹងយកទៅជួយ ជាសប្បុរសធម៌ការងារសង្គមទៀតផង។
សៀវភៅដែលជាស្នាដៃរបស់ លោកឧកញ្ញ៉ា ម៉ាន់ ច័ន្ទឌី ដែលមានកម្រាសជាង ៣០០ទំព័រ បាន បោះពុម្ពជាលើកទីមួយជា ១,០០០ច្បាប់ មានតម្លៃ១ក្បាល ២៧ដុល្លារ លោកឧកញ្ញ៉ា រៀបរាប់ បន្តទៀតថា៖ខ្ញុំសរសេរសៀវភៅនេះគឺប្រើរយៈពេល២ ទៅ៣ឆ្នាំទម្រាំតែបានកែហើយ កែទៀត ក្នុងមួយថ្ញៃខ្ញុំឆ្លៀតពេល កន្លះម៉ោងទៅ១ម៉ោងក្នុងការសរសេរ។ ហើយពេលទំនេរខ្ញុំវាយអក្សរ ដោយខ្លួនឯងផងដែរ ទើបបន្តអោយបុគ្គលិកជួយកែសម្រួលបន្ថែមទៀត។
ជុំវិញការអានសៀវភៅដែលជាចំណីខួរក្បាល នឹងទទួលបាននូវចំណេះដឹងជាច្រើនទៀតដូច្នេះ លោកឧកញ្ញ៉ា ក៏ចង់លើកនូវទឹកចិត្តដល់កូនខ្មែរឲ្យងាកមកអានសៀវភៅឡើងវិញទើប លោក ឧកញ្ញ៉ា បានចង់ក្រងជាសៀវភៅនេះជាចំនុចសំខាន់ ជាកន្លឺះល្អៗទាក់ទងនឹងការធ្វើជំនួញទៀត ផង។