នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤៖ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីលទ្ធផលការសិក្សាស្រាវជ្រាវអំពីការបង្ការទប់ស្កាត់ហានិភ័យផ្នែកសុខភាព បង្កដោយការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិកក្នុងចំណោមយុវជន ដែលប្រព្រឹត្តទៅវេលាម៉ោង ០៨:០០នាទីព្រឹក នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការអន្តរ ក្រសួងស្តីពីសុខភាពសិក្សា។
Related Articles
អ៊ំស្រីនូគីម ធ្លាក់ខ្លួនឈឺបានអំពាវនាវដល់សប្បុរសជន ជួយស្រោចស្រង់ជីវិតផង ស្ត្រីមេម៉ាយម្នាក់មានជំងឺជាទម្ងន់ជាង 2 ឆ្នាំមកហើយពេលនេះដេកនៅលើគ្រែក្រោកឡើងរួច
។បានដង្ហើយរកសប្បុរសជន ជួយសង្គ្រោះ ដោយហេតុថាគាត់អស់ថវិកាទិញថ្នាំព្យាបាលជុម្ងឺជាបន្តទៀត។ ស្ត្រីវ័យចំណាស់មានអាយុ 75 ឆ្នាំមានជម្ងឺ រាំរ៉ៃពុកឆ្អឹង តាមសំដីរបស់ប្អូនស្រីឈ្មោះនូគិនមានអាយុ 68 ឆ្នាំបានឲ្យដឹងថាគាត់ ទើបតែចូលឆ្នាំនេះទេឈឺធ្ងន់ធ្ងរក្រោកលែងរួចតែម្ដង។ដោយសារមានខ្ញុំនៅជួយថែរក្សា។គាត់គ្មានប្ដីឬកូនដូចគេទេ។ព្រោះស្លាប់ក្នុងជំនាន់ប៉ុលពតអស់ទៅហើយ។ដោយរស់នៅគ្មានទីពឹងឡើយ។ចំណែកខ្ញុំវិញក៏គ្មានមុខរបរអ្វីក្រៅពីធ្វើស្រែដែរ ត្រូវចិញ្ចឹមកូន៤នាក់ទៀត។ អ៊ំស្រីនូគីមមានជំងឺពុកឆ្អឹងធ្ងន់ធ្ងររស់នៅអាស្រ័យលើប្អូនស្រីមេម៉ាយខ្វះខាតផងដែរ។ហើយត្រូវមើលថែបងស្រីកំពុងមានជំងឺដេកលើគ្រែម្នាក់ទៀត។ដោយសារគាត់គ្មានកូនចៅប្ដីដូចគេ។សព្វថ្ងៃអ៊ំស្រីរស់នៅ ភូមិត្រពាំងគរ ឃុំពងទឹក ខណ្ឌដង្កោ ។ ដូច្នេះអ៊ំស្រីមានតែទទូចនិងលើកម្រាមដៃ ដប់ប្រណមសូមអំពាវនាវដល់សប្បុរជនទាំងឡាយសូមមេត្តាជួយសង្គ្រោះអ៊ុស្រីដោយក្តីអនុគ្រោះផងដើម្បីគាត់បានថវិកាខ្លះៗយកទៅទិញថ្នាំនិងមើលជំងឺជាបន្តទៀត។គីតា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិនិត្យ ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ព្រឹកថ្ងៃពុធ ១១ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤
សិក្ខាសាលា ពិធីសម្ពោធសៀវភៅ និងលក់ដើម្បីយកថវិកាជួយដល់មន្ទីរ ពេទ្យ និងកុមារកំព្រា សិស្ស និស្សិត ក្រីក្រ ចង់បន្តការសិក្សា
សិក្ខាសាលាមួយដែលធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ វេលាម៉ោង ៩ព្រឹកទៅម៉ោង៤ រសៀល ដែលរៀបចំដោយក្រុមហ៊ុន IQI កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។ ការចាប់អារម្មណ៍របស់ កញ្ញា ជាតា ជាអាជីវករម្នាក់បានរៀបថាខ្ញុំគិតថានេះជាកម្មវិធីដ៏ល្អមួយ ដែលខ្ញុំបានទទួលនៅចំណេះដឹងក្នុងសិក្ខាសិលានេះ ក៏ដូចជាការបានជួយក្នុងការរួមចំណែកជា សប្បុរសធម៌ដោយប្រយោលគឺ ខ្ញុំមិនបាច់ទៅដោយផ្ទាល់ទេ តែយើងក៏បានចូលរួមក្នុងសិក្ខាសលា នេះបន្ថែមនូវចំណេះដឹងផងដែរ។ កញ្ញាបញ្ជាក់ទៀតថាការដែល លោកឧកញ្ញ៉ា រៀបរៀងសៀវភៅស្ដីពី គន្លឺះសំខាន់ៗសម្រាប់ភ្នាក់ ងារអចនទ្រព្យ គឺយើងនឹងបានទទួលនូវចំណេះដឹង ក៏ដូចជាបានរួមជួយដ៏សិស្ស និងកុមារដែលក្រី ក្រគ្មានលទ្ធភាពបន្តការសិក្សា ហើយក្នុង១ឆ្នាំ បើតាមខ្ញុំដឹង លោកឧកញ្ញ៉ា គាត់បានជួយដល់យុវជនដែលជាទំពាំងស្នងឬស្សី ដល់ទៅ១៥នាក់ទៀតផងក្នុង១ឆ្នាំៗឥឡូវជួយបន្ថែមឡើងដល់៦០នាក់នៅក្នុង១ឆ្នាំ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ព្រោះគាត់បានជួយដល់ ធនធានមនុស្សនៅក្នុងប្រទេស កម្ពុជា យើង។ ដោយឡែកប្អូនស្រី ថង និស្ស័យ វិញប្អូនជានិស្សិតឆ្នាំទី១ ជំនាញអក្សរសាស្រ្ដអង់គ្លេស។ ប្អូនស្រី បញ្ជាក់ថា៖ ខ្ញុំរំភើប និងសប្បាយចិត្តខ្លាំងណាស់ក្នុងពិធីសម្ភោធសៀវភៅថ្ងៃនេះ ដែលផ្ដោតទៅ លើការគ្រប់គ្រងក្រុមហ៊ុនដែលមានលក្ខណៈស្ដងដារ ដើម្បីរកចំណូលបានពីការលក់សៀវភៅ នេះ។ ដោយឡែក លោកឧកញ្ញ៉ា និងបរិច្ចាកទៅមន្ទីរពេទ្យគន្ធបុប្ជា និងមន្ទីរពេទ្យកុមារអង្គរ។ ដូច្នេះក្នុងការរកចំណូលនេះក្នុងការលក់សៀវភៅព្រមទាំងបានផ្ដល់នូវអត្ថប្រយោជន៍ […]