ព័ត៌មានជាតិ

ព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤​ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រោយបួសខែរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋចំនួន៤៣០គ្រួសារ ក្នុងស្រុកចំកាលើ និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

ឯកឧត្តម សឹម សុព្រី អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជាកញ្ចប់អាហារស្រោយបួសនេះ ជាអំណោយរបស់ក្រសួងគរុភណ្ឌសាសនាប្រទេសកាតា​។ តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF)។  អំណោយដែលចែកខាងលើមានចំនួន ២ ទីតាំង  ១.នៅភូមិស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ចំនួន២៧០គ្រួសារ និង២.ភូមិអូរបេង (ស្រែវាល) ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ចំនួន១៦០គ្រួសារ ។

iki

Leave a Reply

Your email address will not be published.