ព័ត៌មានជាតិ

ជំងឺថ្មីដែល គង់ វិច្ឆិកា កំពុងបាក់ទឹកចិត្តគឺជំងឺបាត់បង់ទីផ្សារសិល្បៈ គង់វិច្ឆិកា គឺជាតារាសម្ដែងម្នាក់ហក់ចូលសិល្បៈតាំងពីឆ្នាំ 2013 ហើយសម្ដែងគ្រប់រសជាតិ ជាពិសេសការថតកុន។ តែបច្ចុប្បន្ននេះ នាងកំពុងថត នៅលើ កញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ 5។

គង់ វិច្ឆិកា ទីផ្សារសិល្បៈតិតក់ គ្រាន់បើប្រសើរ ជាងអត់ទីផ្សារ
ដោយឡែក តាំងពីជំងឺ កូវីត 19 មកយាយី ឃើញថាចំណូល ត្រូវបាត់បង់ ទៅតាមនោះដែរ។ តែពេលនេះ ឃើញថាទីផ្សារសិល្បៈរបស់នាងបានងើប ឡើងវិញខ្លះៗហើយ ពេលក៏បានឃើញមុខនាងក្នុងការថតឲ្យទូរទស្សន៍ជាតិកម្ពុជា តាមរយ: ការលេងល្បែងប្រជាប្រិយ ។
បានសេចក្តីថា ឈានមកដល់ពេលនេះ តារាសម្ដែង គង់វិច្ឆិកាមិនស្ងៀមស្ងាត់ដូចមុនទេ។ទោះបីកំពុងបាត់ចំណូលខ្លះៗក្តី តែក៏នៅមានការធ្វើ ជាពិធីការនី នៅទូរទស្សន៍ជាតិកម្ពុជា ក្នុងកម្មវិធីស្បៃរាត្រី។
គង់ វិច្ឆិកាបាន បង្ហាញខ្លួន ក្នុងចំណោម តារាជាច្រើន ដែលមកថត អបអរសាទរ ឆ្នាំថ្មី ឲ្យទូរទស្សន៍ជាតិកម្ពុជាមុនចូលឆ្នាំ គឺ ថតទុកមុននៅ វត្តស្វាយជ្រុំ ខេត្តកណ្ដាល។ដោយបង្ហាញ ពី វប្បធម៌ប្រពៃណីជាតិខ្មែរ ក្នុង ការ លេងល្បែងប្រជាប្រិយ របស់ខ្មែរយើង បង្ហាញទៅអន្តរជាតិ ឲ្យបានដឹង បាន ស្គាល់ ថាអ្វីដែលជារបស់ខ្មែរពិត។។
គង់ វិច្ឆិកា គឺ ជាតារាសម្ដែងម្នាក់ដែលហក់ចូលសិល្បៈដោយសមត្ថភាពពិត។មុនដំបូងនាងជាតារាសម្ដែង អោយផលិតកតិចតួច.តែប៉ុណ្ណោះ។តែមកដល់ពេលនេះ សិល្បៈរបស់នាងបានរីកចម្រើន ហើយគ្រប់ផលិតកម្មនានា បាន ទាក់ទងហៅចូលថតគ្រប់រសជាតិ។ទើបធ្វើឲ្យសិល្បៈរបស់នាងរីកលូតលាស់រហូតមកដល់សព្វថ្ងៃ។

# គីតា

iki

Leave a Reply

Your email address will not be published.