ព័ត៌មានជាតិ

ក្នុងនាមជាអ្នកសិល្បៈមិនត្រួវប្រកាន់និន្នាការទេទោះបីទីផ្សារសិល្ប: កំពុងចង្អៀតក្តី តែពេលនេះ នាយ ចាបចៀន ពុំសូវហក់ចូលការសម្តែងដូចមុនៗ ទេ។ ដើម្បីប្រយោជន៍ជាតិ បង្ហាពី វប្បធម៌ ប្រពៃណីខ្មែរ ដូនតាបានបន្សល់ទុកឲ្យ។

ចាបចៀន: ខ្ញុំជាអ្នកសិល្បៈ ត្រូវជួយជាតិដើម្បីផ្សព្វផ្សាយ វប្បធម៌ ប្រពៃណីខ្មែរ
ថ្មីៗនេះគេបានប្រទះឃើញនាយចាបចៀន មកចូលរួម ថតឲ្យទូរទស្សន៍ជាតិកម្ពុជា ក្នុងឪកាសចូលឆ្នាំថ្មីជាមួយតារាជាច្រើនអ្នកទៀត ទាំងអាជ្ញាធរ ដែនដី ក្នុងការ លេង ល្បែងប្រជាប្រិយ ប្រពៃណីជាតិ ខ្មែរ ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដើម្បីបង្ហាញពី អត្តសញ្ញាណជាតិខ្មែរយើង។
គួររំលឹកឡើងវិញថា ពេលកូវីតកំពុងសាបរលាភបាត់បង់ទៅ ឃើញថាទីផ្សារសិល្ប:សំរាប់នាយចាបចៀនបានរួមតូច។ តែឥឡូវនេះផ្ទុយទៅវិញសំរាប់នាយចាបចៀន បានរីកធំខ្លះៗហើយ។ពេលនេះគេឃើញនាយចាបចៀន កំពុងថតជាហូរហែរ ជាមួយក្រុមកប្លែង នាយពាក់មី។
ពិសេសនាយចាបចៀន មុនចូលសម្ដែងសិល្បៈអាជីព ដំបូងនាយចាបចៀន បានសិក្សា នៅសាលាចិត្រសិល្បៈក្នុងឆ្នាំ 1980 រៀន សម្តែងគ្រប់រសជាតិសិល្ប: ។ទើបចេញសម្តែងឲ្យផលិតកម្មមួយចំនួនរហូតដសព្វថ្ងៃនេះ។

# គីតា

iki

Leave a Reply

Your email address will not be published.