ព័ត៌មានជាតិ

ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ។នៃក្រសួងការងារនិងបណ្តុះបណ្ដាល វិជ្ជាជីវៈកំពុងសិក្សាជាមួយក្រុមហ៊ុនកូរ៉េ ស្តីពី គម្រោងបង្កើត មជ្ឈមណ្ឌលស្តារនិតិសម្បទា សម្រាប់ផ្ដល់សេវាដល់ កម្មករ កម្មការិនីពេលមានគ្រោះថ្នាក់ក្នុងម៉ោងធ្វើការ។

ការសិក្សាមួយដែលកំពុងឈានទៅបង្កើតមជ្ឈមណ្ឌលស្តារនីតិសម្បទាដល់កម្មករ
លោកអ៊ុកសំអូនមានប្រសាសន៍ថាពាក់ព័ន្ធទៅនឹងសេវាស្តារនីតិសម្បទា។សម្រាប់ កម្មករ កម្មការីនី ពេលមានគ្រោះថ្នាក់នៅក្នុងម៉ោងការងារ កន្លងមកក្រសួងមានសេវាស្តារនិតិសម្បទា មានផ្ដល់សេវា ជើងសិប្បនិម្មិត ឈើច្រត់ កៅអីរុញ និងសម្ភារៈផ្សេងៗទៀត សម្រាប់ជូនដល់ជនរងគ្រោះ។
លោកបន្ថែមទៀតថាពេលដែលខ្ញុំបានទៅសិក្សានៅប្រទេសកូរ៉េនៅមជ្ឈមណ្ឌលនិតិសម្បទា របស់ប្រទេសកូរ៉េ។គឺអាចនិយាយបានថាកូរ៉េបានឈានដល់ចំណុចមួយដែលហៅថាRobot នៅកម្ពុជាយើងមានដៃជើងសិប្បនិម្មិតឈើច្រត់ កៅអីរុញ ដែលត្រូវបានជូនដល់ជនរងគ្រោះទៀតផង។
លោកបន្តថាបច្ចុប្បន្នក្រសួងកំពុងសិក្សាជាមួយប្រទេសកូរ៉េទៅលើគំរោងនេះ ដែលអាចបង្កើតឲ្យមានមជ្ឈមណ្ឌលស្ដារនិតិសម្បទានៅកម្ពុជាដែលអាចឲ្យ កម្មករ និយោជិក ពេលដែលមានបញ្ហា គ្រោះថ្នាក់ ក្នុងការងារ អាចទៅប្រើប្រាស់សេវានេះបានដោយមិនចាំបាច់ចំណាយថវិកានោះទេ។
ជុំវិញវគ្គបណ្ដុះបណ្ដាល របបសន្តិសុខសង្គម នៅកម្ពុជា ជូនដល់អ្នកសារព័ត៌មានជាតិ។អ្នកស្រី ភាណសោភ័ណនាយិជាកា អង្គការ អ៊ុកស្វាមមានប្រសាសន៍ថា អ្នកសារព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់។ក្នុងការផ្សព្វផ្សាយ គោល នយោបាយនិងសកម្មភាពនានា របស់រដ្ឋាភិបាល ទៅកាន់សាធារណ:ជនដែលជាព័ត៌មាន នូវការផ្ដល់មតិយោបល់នានាទៅដល់ប្រព័ន្ធគាំពារសង្គម។
ដោយឡែកការលើកឡើង របស់ ឯកឧត្តម ហេងសុផាន់ណារិទ្ធ អគ្គនាយរងបេឡាជាតិសន្តិសុខសង្គម ជា អ្នកនាំពាក្យ នៃក្រសួងការងារ និង មណ្តុះបណ្ដាល វិជ្ជាជីវ:បន្តថា របបសន្តិសុខសង្គម ប.ស.ស
បានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជនយើង។ដោយអាចកាត់បន្ថយបន្ទុកចំណាយ និង ពង្រឹងស្ថេរភាពនិងការព្យាករណ៍ បាន ន័យថា មានចំណូលនិងធ្វើឲ្យប្រសើរឡើង នៅសុខភាពរបស់ខ្លួន។

#គីតា

iki

Leave a Reply

Your email address will not be published.