ម៉ូនីកាមានមុខរបរជាច្រើន ចាប់នៅក្នុងដៃ ដូចជាច្រៀង ពិធីការិនី តារាសម្ដែង និង លេងភ្លៀងខ្មែរ ដែលមានឈ្មោះថា ស្រីខួច បង្កើតឡើងតាំងពីឆ្នាំ ២០១៤ម្លះ។
ក្រោយពីកូវីតបានចូលមកដល់ អស់រយៈពេលជិត 3 ឆ្នាំមក ម៉ូនីកាត្អូញតែពីភាពលំបាកទាំងនោះមិនស្រាកស្រានហើយនាងក៏បង្វែរទិសមកចាប់យកជីវកម្មខ្នាតតូចពេញម្ដង។ដូចជាលក់ដូរតាមអនឡាញមានកាបូបខោអាវជាដើម។
ក្រោយពីស្បៃអន្ធកាលដ៏ខ្មៅងងឹតនៃកូវីដ 19 បានរដាត់ទៅ ពេលនេះម៉ូនីកាហាក់មានក្តី សង្ឃឹមឡើងវិញ។តែក្តីសង្ឃឹមទាំងនោះ បែរជាធ្វើឲ្យនាងត្អូញត្អែរពីសេដ្ឋកិច្ចធ្លាក់ចុះម្ដងទៀត។ធ្វើឲ្យទីផ្សារសិល្បៈក៏នៅលំបាក។
ទោះបីពេលនេះទីផ្សារសិល្បៈកំពុងតែប្រកួតប្រជែងយ៉ាងណា ក្តី តែនាងមានការលំបាកខ្លះៗទៅលើការចេញទៅលេងភ្លេងការ ឬ ច្រៀងក្នុងកម្មវិធីនានាដែលមានការលំបាកខ្លះៗដូចជា តម្លៃ ទីតាំង ហើយម្ចាស់ពិធីការពុំសូវឲ្យលេងដល់យប់ជ្រៅ ម្ល៉ោះហើយចំណូលក៏ខុសគ្នាទៅតាមនោះដែរ។ \
#គីតា