ព័ត៌មានជាតិ

ការអានបើសិនអានត្រូវធ្វើឲ្យគំនិតនិងខួរក្បាល រីកចម្រើនកើនចំណេះដឹង ក្នុងដំណើរឈានមកកាន់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីថ្ងៃទី 9 និងថ្ងៃទី 11 ខែមិនា ឆ្នាំ 2019 នេះ មានការតាំងពិពណ៌សៀវភៅ ដែលមានមនុស្សប្រុសស្រីក្មេងចាស់ និស្សិត សិស្ស កុមារមានទឹកមុខរីករាយជ្រះថ្លា ក្នុងការទិញសៀវភៅមកអាន។

ការអានគឺមានសារៈសំខាន់ណាស់បើសិនជាគេអានត្រូវនឹងទទួលបានការអប់រំល្អៗ។ ម្យ៉ាងវិញទៀតតែបើសិនជាគេអានខុសវិញឆ្ងាយពីការអប់រំ យើង គួរជៀសវាងឲ្យឆ្ងាយកុំយកសម្រាប់តាមឡើយ។ ដូចជាប្អូនប៉ែនសុភ័ក្ត្រជាដើម ប្អូនធ្វើការនៅផ្នែកធនធានមនុស្ស។បានបញ្ជាក់ថាការតាំងពិពណ៌សៀវភៅថ្ងៃនេះគឺមានសារៈសំខាន់ណាស់។ដែលគេផ្សព្វផ្សាយអំពីសៀវភៅគំនិតល្អៗ បែបប្រវត្តិសាស្ត្រ នយោបាយ សង្គម ជាក់ស្ដែងជាសាធារណ:។
ដោយឡែកប្អូនប្រុសភារៈវិញជានិស្សិត សាលាភូមិន្ទនិតិសាស្ត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច បន្ថែមថាទោះបីបច្ចុប្បន្ននេះមានការរីកចម្រើនប្រព័ន្ធកត្តវិទ្យា ដូចជាទូរស័ព្ទ ទំនើបៗ ក្តីយ៉ាងហោចណាស់ យើងគួរបែរមកនិយមការអានវិញ។ ទោះយ៉ាងណាយើងត្រូវគិតគូរពីការអានសៀភៅ ព្រោះអាចផ្ដល់នូវអត្ថប្រយោជន៍និងចំណេះដឹងដល់ខួរក្បាល។
ដូច្នេះទិវាជាតិអំណានលើកទី 9 ដែលគេប្រារព្ធធ្វើជារៀងរាល់ឆ្នាំគឺមានប្រយោជន៍ខ្លាំងណាស់។ក៏ដូចជាការលើកទឹកចិត្តដល់កវីនិពន្ធយើង ដែលខំតាក់តែងសៀវភៅមួយក្បាលៗ ដែលមិនងាយសរសេរបានទេ នឹងជួយលើកទឹកចិត្តដល់កវីខ្មែររបស់យើងផង។
អតីតអ្នកនិពន្ធម្នាក់ ដែលមាន រហសនាមថា (ស្នេរ)និងជាឧត្តមមន្ត្រីចូលនិវត្តនិងជាសមាជិកអ្នកនិពន្ធខ្មែ លោកទឹមមន្នី ក្នុងជំហរមួយដែលកំពុងលក់សៀវភៅលោកបានផ្ដល់ជាមតិថា ទិវាអំណានជាតិលើកទី៩ ដែលយើងប្រារព្ធធ្វើជារៀងរាល់ឆ្នាំខ្ញុំមានក្តីសោមនស្សរីករាយណាស់។ព្រោះប្រិយមិត្តយើងគាត់មកទិញសៀវភៅយ៉ាងច្រើន។ហើយខ្ញុំវិញក៏សប្បាយចិត្តណាស់ដែរ។ព្រោះសង្កេតឃើញថាការអាននិងមានកើនច្រើនឡើងវិញដែលផ្តល់នៅចំណេះដឹងទូលំទូលាយទៀតផង។បើសិនជាយើងអានឲ្យច្រើន។
លោកបន្តថាជីវិតគឺត្រូវការអាន អ្វីដែលសំខាន់ការស្រាវជ្រាវ ស្វែងយល់ពីទិដ្ឋភាពនៃសង្គម។ក្នុងថ្ងៃទិវាអំណានសៀវភៅ ខ្ញុំបានយកសៀវភៅប្រលោមលោកមួយ គឺរឿង (ទូកមច្ចុរាជ) ដែលនិយាយពីជីវិតពិត សម័យខ្មែរក្រហមដូច្នេះមានតែប្រិយមិត្តមកទិញនឹងតាមដានមើលរឿងនេះដោយខ្លួនឯងដែលកំពុងឆ្លុះបព្ចាំង ពី អ្វីខ្លះនៅក្នុងទិដ្ឋភាពសង្គមផ្ទាល់។
ការបញ្ជាក់បន្ថែម របស់លោកទឹមមនី្ន ថា សៀវភៅរឿង(ទូកមច្ចុរាជ) នេះមានចំនួន 1500 ក្បាល។គឺដាច់ស្តុកអស់ហើយ។សូមរូតរះមកទិញឲ្យទាន់ពេលវេលា ព្រោះលោកថា ឈប់បោះពុម្ពទៀតហើយ។ក្នុងការបញ្ជាក់ចុងក្រោយនេះលោកទឹមន្នីថា នៅក្នុងសមាគមអ្នកនិពន្ធខ្មែរ យើងក៏មានសៀវភៅគ្រប់ទម្រង់ ដូចជា សៀវភៅខ្មែរសិក្សាសង្គម នយោបាយ ទស្សន:វិជ្ជាប្រលោមលោក កំណាព្យ ជាដើម។

# គីតា

iki

Leave a Reply

Your email address will not be published.