ព័ត៌មានជាតិ

ពិធីបុណ្យរំលឹកដឹងគុណដល់ មាតាបិតារបស់ក្រុមគ្រួសារ ត្រកូលហ៊ុន…..

ការរំលឹកដឹងគុណគឺជាកាតព្វកិច្ចរបស់កូនចៅប្រុសស្រី ចំពោះលោក ឧកញ៉ាមហាភក្តីសប្បរិសភោគាធិតី ហ៊ុននាង និង លោកយាយឧបាសិកា ឌីប៉ុកដែលកូនចៅ ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។
ពិធីនេះរំលឹកធ្វើឡើងដើម្បីរំលឹកខួបខួបទៅដល់ដែលកូនប្រុសស្រីចងចាំមិនភ្លេចទៅដល់លោកឧញ្ញសប្បុរិសធភេាគាធិបតីហ៊ុននាង គឺជាខួប9 ឆ្នាំនិងលោកយាយមហាឧបាសិកា ឌីប៉ុកខួប 24 ឆ្នាំ៊។
លោកជំទាវ ហ៊ុន ប៊ុនធឿនទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអនុប្រធានហិរញ្ញវត្ថុនិងគណនេយ្យក្រៅប្រទេសជា ក្នុងនាមជា ឧបាសិកានិងប្អូនស្រីបង្កើត សម្ដេចអគ្គសេនាបតីតេជោហ៊ុនសែនមានប្រសាសន៍ថាក្នុងនាមបងប្អូនកូនក្មួយទាំងអស់បាននាំគ្នាធ្វើពិធីរំលឹកខួបដល់អ្នកមានគុណដើម្បីឧទ្ទិសកុសលផលបុណ្យជូនពុកម៉ែដែលបានចែកឋានទៅហើយ និងសូមបួងសួងដល់លោកទាំងពីរសូមងាកក្រោយជួយឱ្យពរជ័យដល់កូនចៅប្រុសស្រីទាំងអស់ព្រមទាំងសម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចគតិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងក្រុមការងារបណ្ដាល័យហ៊ុននាង សូមអោយជួបតែសំណាងល្អនឹងទទួលបានជោគជ័យគ្រប់ប្រការ។
ដោយឡែកឯកឧត្តម ស៊ាង ប៊ុនលាងទីប្រឹក្សាសម្ដេចតេជោនិងរដ្ឌលេខាធិកាក្រសួងមហាផ្ទៃមានប្រសាសន៍ថាពេលនេះយើងកំពុងប្រឆាំងនឹងកូវីដ 19 ទោះបីកូវីតកំពុងបំលែងថ្មីទៅជា(ដែលតា)ឬ (មីក្រុង)ក្តីតែយើងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺនេះជានិច្ចដោយមិនគិតលុយឡើយ។ឯកឧត្តមបានរំលឹកឡើងវិញ ពីអតីតតកាលរបស់សម្ដេចតេជោ ដែលបានផ្ដួលរំលំ របបប៉ុល
ពត ដែលយកជីវិតធ្វើជាដើមទុនបន្ទាប់មក គឺធ្វើនយោបាយឈ្នះឈ្នះសង្គ្រាមផង កសាងប្រទេសផង រហូតទទួលបានសុខសន្តិភាព។
ការរំឭកដឹងគុណរបស់មនុស្សម្នាក់ៗគឺស្ថិតនៅលើទង្វើរ បានធ្វើឲ្យឯកឧត្តមប៊ិន សុីនាថ ទីប្រឹក្សាសម្ដេចអគ្គសេនាបតីតេជោហ៊ុនសែន ដែលបានមកចូលរួមពិធីបុណ្យខួបរបស់ លោកមហាព្រឹទ្ធិចារ្យមិនដែលខកខាន។ឯកឧត្តមានប្រសាសន៍ថាដោយសារខ្ញុំធ្លាប់មានការទូន្មាន អប់រំជួយបណ្ដុះបណ្ដាលបន្តការសិក្សាពីលោកព្រឹទ្ធាចារ្យ ខ្ញុំជានិស្សិតម្មាក់ធ្លាប់រស់នៅក្នុងវត្តបទិមវតី បានការសន្តោសប្រណីពីលោក ទើបខ្ញុំទទួលបានតំណែងក្នុងជួររដ្ឌាភិបាលក៏ដោយសារលោកតាដែរ។ហើយលោកតែងតែអប់រំខ្ញុំធ្វើតែអំពើល្អនិងយកចំណេះដឹងជួយកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ នឹមនួន

Leave a Reply

Your email address will not be published.