លោក លី សុវណ្ណ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់ចាម បានអញ្ជេីញដឹកនាំកម្លាំងគណៈបញ្ជាការទាំងមូល ចុះពិនិត្យលេីការធ្វេីកិច្ចសន្យាចំពោះម្ចាស់ទីតាំងដែលបេីកអាជីវកម្មលក់ឆ្នោតគ្រប់ប្រភេទ និងបានណែនាំអោយសង្កាត់ និងប៉ុស្តិ៍នគរបាលត្រូវធ្វេីកិច្ចសន្យាជាមួយម្ចាស់ផ្ទះដែលបានផ្តល់ទីតាំង ប្រសិនបេីករណីម្ចាស់អាជីវកម្មមិននៅផ្ទះ បន្ទាប់ពីបញ្ចប់កិច្ចសន្យារួចរាល់ហេីយ ត្រូវរាយការណ៍ជាបន្ទាន់ជូនថ្នាក់ដឹកនាំ ក្នុងនោះលោក អភិបាល ក៏បានបញ្ជាក់ថា ត្រូវបញ្ចប់កិច្ចការងារជាកំហិតត្រឹមថ្ងៃនេះ។