(ព្រៃវែង) ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយ ឯកឧត្តមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាព និងលោកអភិបាលស្រុក នៅរសៀលថ្ងៃទី 15 ខែកុម្ភៈឆ្នាំ 2024 បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សានៅសាសាបឋមសិក្សាវាលព្រៅ ដែលស្ថិតនៅភូមិវាលព្រៅ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង និងធ្វើការជួសជុលអគារសិក្សានេះឡើងវិញដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា។
Related Articles
អ្នកស្រីឌីកេសី ចង់បន្ថែមលើការចិញ្ចឹមជ្រូកបន្ទាប់ពីធ្វើដំណាំកសិកម្ម នៅតាមផ្លូវលំមួយ ដែលគេសង្កេតឃើញមានទ្រុងមាន់ឬទ្រុងមានជ្រូកធំៗជាច្រើនក្បាល កំពុងដណ្ដើមចំណីស៊ីលាន់ទ្រហឹង
អ្នកស្រីឌីកេសី ចង់បន្ថែមលើការចិញ្ចឹមជ្រូកបន្ទាប់ពីធ្វើដំណាំកសិកម្ម នៅតាមផ្លូវលំមួយ ដែលគេសង្កេតឃើញមានទ្រុងមាន់ឬទ្រុងមានជ្រូកធំៗជាច្រើនក្បាល កំពុងដណ្ដើមចំណីស៊ីលាន់ទ្រហឹង។អ្នកស្រីឌីកេសី ដែលកំពុងឈរមើលជ្រូក និង ដាក់ចំណីឲ្យជ្រូកដែលតាំងពីដឹងក្តីមកកាលណារហូតមកដល់អាយុ 44 ឆ្នាំទៅហើយ។ឃើញមានមុខរបរចិញ្ចឹមជ្រូកបន្តពីឪពុករហូតមកដល់អ្នកស្រី ដែលឪពុកអ្នកស្រីមានដីធ្លីជាច្រើនកន្លែង ធ្វើ ចម្ការ និង ធ្វើស្រែ ព្រមទាំងចិញ្ចឹមជ្រូក មាន់ ទា ។អ្នកស្រីឌីកេសី មានបងប្អូនចំនួន 8 នាក់ ប្រុស ៤ស្រី៤ ដោយចែកគ្នាមើលការខុសត្រូវលើការងារក្នុងកសិដ្ឋាន។ដែលមានផ្ទះខ្លះនៅម្ដុំខាងជើង ទុកឲ្យប្អូនមើល ការខុសត្រូវ ខាងកើត មានប្អូនម្នាក់ទៀតថែរទាំ។និងជម្រះស្មៅមើលដំណាំផ្សេងៗ ហើយនៅខាងលិចក៏ដូចគ្នា។ បើនិយាយពីការចិញ្ចឹមជ្រូកវិញក្នុង១ឆ្នាំៗ អ្នកស្រីឌីកេសីលក់វិលជុំដោយគេមកទិញដល់កសិដ្ឋាន។ដែលមានតម្លៃក្នុង១គីឡូ 1,500 រៀល។ និយាយតែការលក់កូនជ្រូកទេ។បើតម្លៃជ្រូកធំៗវិញក្នុង១គីឡូ ២៤០០ រៀល ទៅពី 2,500 រៀល ឬ 1800 រៀល ឈ្មួញមកយកដល់ផ្ទះ។ ទោះបីការចិញ្ចឹមជ្រូកសព្វថ្ងៃអាចជួយទ្រទ្រង់ដល់គ្រួសារបានមួយចំនួនក្តីតែសម្រាប់ក្រុមគ្រួសារវិញក៏មិនទាន់មានគម្រោងចង់ធ្វើផ្ទះដែរ។ដោយយកគ្រែដាក់ដេកនៅក្រោមដើមឈើ ឬ ក្រោមផ្ទះរដិបរដុប ព្រោះចង់ពង្រីកទិញដីឬបង្កើតមុខរបរមិនដែលគិតថាចង់គតិតទៅលើការធ្វើផ្ទះទេ សូម្បីតែប្អូនខ្ញុំធ្វើផ្ទះក៏ខ្ញុំមិនដែលបានទៅដេកមួយយប់ឡើយ។ អ្នកស្រីឌីកេសីបានបង្ហើបឲ្យដឹងទៀតថា ខ្ញុំមានកសិដ្ឋានចិញ្ចឹមជ្រូកមែន តែឪពុករបស់ខ្ញុំវិញ គាត់គ្មានគម្រោងធ្វើផ្ទះដែរ។គឺចង់តែទិញដីទុក្ខតែប៉ុណ្ណោះទោះបីអ្នកខ្លះមានផ្ទះទំនើបៗក៏ដោយខ្ញុំវិញចង់រស់នៅ បែបធម្មជាតិ ហើយយកលុយទៅចែកជូនដល់ជនក្រីក្រ […]
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង
ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក សាន់ យូ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរធនធានទឹក មន្ទីរកសិកម្ម អភិបាលស្រុក បានចុះពិនិត្យស្ថានភាពទឹក និងការអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករនៅឃុំខុនរ៉ង ស្រុកបរិបូណ៌។ ប្រភព : ខេត្តកំពង់ឆ្នាំង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤