លោកស្បោងសុកាន់ ក្នុងចំការ ដែលមានផ្ទៃដី ស្ទើរ១ហត្ថក្នុងការធ្វើរបរកសិកម្ម ដំណាំត្រឡាច ដូង ល្ហុង ចេកសណ្ដែកគួរ ស្វាយ ខួបប្រាំង ខួបវស្សាពេលនេះលោកក៏មិនបាក់ទឹកចិត្ត គ្រាន់តែ តម្លៃទីផ្សារឡើងចុះ។
ទោះជាយ៉ាងណាលោកសុកាន់បានបង្ហាញថាលោកមិនប្រើជីគីមីទេ ជុំវិញដំណាំដែលលោកដាំរាល់ថ្ងៃនេះ។លោកប្រើតែ ជីរអ៊ុយរ៉េ ផ្សំជាមួយ ជីក្រហម ដើម្បីដាក់បន្លែឲ្យល្អផងដែរ។ដើម្បីការពារកុំឲ្យសត្វល្អិតស៊ីលោកបានប្រើជីរគីមីផងដែរ។ ប៉ុន្តែបើសិនជាបន្លែរបស់យើងបម្រុងថានឹងកាត់យកទៅលក់នៅទីផ្សារហើយ ស្អែកឡើងយើងផ្អាកការបាញ់ថ្នាំចំនួន 1 អាទិត្យដែរ។ដើម្បីកុំឲ្យមានការប៉ះពាល់ដល់សុខភាពអ្នកទិញយកទៅបរិភោគ។
ធម្មតាបន្លែរបស់យើងគឺតែងតែមានឈ្មួញចុះទិញដល់ទីកន្លែងទោះបីបន្លែខ្លះត្រូវហាងឆេងឡើងចុះ។ក៏យើងមិនបាក់ទឹកចិត្ត។គឺយើងនៅតែបន្តដាំរហូត។ ឆ្នាំទៅបន្លែបានតម្លៃ 500 រៀល ខ្ញុំនៅតែដាំ ឥឡូវនេះ បន្លែឡើងថ្លៃបន្តិចហើយ ២០០០រៀល ធ្វើឱ្យខ្ញុំកាន់តែមានទឹកចិត្តដាំបន្តទៀត។
អ្នកស្រីសាក់គឹមសល់ អាយុ 43 ឆ្នាំជាប្រពន្ធបានបន្តថាខ្ញុំដាំបន្លែសព្វថ្ងៃនេះព្រោះវាជាមុខរបរទៅហើយ។ទោះបីតម្លៃឡើងចុះក៏ខ្ញុំនៅតែដាំ ដែលជាមុខរបរមួយជួយដល់ជីវភាព គ្រួសារ ហើយបានលុយសំរាប់កូនៗទៅរៀនផង។ពេលនេះខ្ញុំនៅតែបន្តដាំដដែលទោះបន្លែឡើងចុះមិនទៀងក៏ដោយ។
អ្វីដែលធ្វើឲ្យលោកសុកាន់លំបាកបំផុតនោះ គឺនៅខែទឹកឡើង។លោកបន្តថាវាជាការលំបាកណាស់ ដែលយើងត្រូវមកមើលបន្លែ ដោយចែវទូក នៅរដូវវស្សាដែលទឹកត្រូវលិចលង់។ អ្វីដែលសំខាន់នោះ ខ្ញុំចង់សំណូមពរទៅអាជ្ញាធរ ភូមិ ឃុំសូមឲ្យលោកជួយទឹកលើកទឹកចិត្តនឹងចុះសួរសុខទុក្ខ បព្ហា លំបាករបស់ប្រជាពលរដ្ឋ ដែលធ្វើរបរកសិកម្ម ជួបឧបសគ្គបែបណាខ្លះ?អ្វីដែលសំខាន់នោះគឺសូមជួយមើល ផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់ចំការ ព្រោះផ្លូវក្រហេក ក្រហុកឡើងចុះ ពិបាក ធ្វើដំណើរ ហើយអ្វីដែលសំខាន់ នៅរដូវប្រាំង គឺ ទឹកត្រូវ រីង្ងួស្ងួត ហួតហែង យើងត្រូវពឹងផ្អែកទឹកបូមក្នុងអណ្ដូងយកមកស្រោចដំណាំ ប៉ុន្តែទឹកត្រូវរីងហួតហែងនៅតាមព្រែកដូច្នេះយើងមិនអាចបូម ទឹកស្រោចដំណាំបានឡើយ។ គីតា