ព័ត៌មានជាតិ

ទិវា​នំ​ប្រពៃណី​ចាម្ប៍​ប្រចាំ​ឆ្នាំ​ 2023​

ទិវានំប្រពៃណីចាម្ប៍ដែលធ្វើឡើងនៅមជ្ឈមណ្ឌលបុប្ផាណា និងមានការចូលរួមបង្ហាញ នំ ពីបងប្អូនចាម្ប៍ ដែលចង់បញ្ជាក់ និង បង្ហាញពីអត្តសញ្ញាជនជាតិចាម្ប៍ថា មាននំរបស់ខ្លួន ជាប្រពៃណី។


ការបញ្ជាក់ឲ្យដឹងពីលោក ពៀត ផល្លា ក្រុមយុវជនវប្បធម៌ចាម្ប៍បានរៀបរាប់ថាទិវានំប្រពៃណីចាម្ប៍លើកទី១នេះ យើងបានមកធ្វើនៅមជ្ឈមណ្ឌលបុប្ផាណា ហើយចំណែកកាលពីលើកទី១ យើងបានធ្វើនៅសារមន្ទីរខ្លែងទល់មុខសារមន្ទីរជាតិ។

ទិវានំប្រពៃណីចាម្ប៍ គឺមានគោលបំណងចង់ចងក្រងយុវជន ជនជាតិចាម្ប៍ឲ្យមកជួបជុំគ្នាដើម្បីរៀបចំ ធ្វើពិធីនេះ ដែលបង្ហាញពីអត្តសញ្ញាណជាតិខ្លួនថា ជនជាតិចាម្ប៍យើង ក៏មានប្រពៃណីនំសម្រាប់បង្ហាញដែរ។

នេះជាលើកទី២ហើយ ដែលយើងបង្ហាញពីវប្បធម៌ជនជាតិចាម្ប៍ទៅដល់សហគមនដទៃទៀត ឲ្យស្គាល់ដូចជាសហគមនខ្មែរឲ្យស្គាល់ពីតម្លៃនៃការធ្វើនំដើម្បីចែករំលែក នូវចំណេះដឹងផ្សេងៗអំពីប្រពៃណី វប្បធម៌ការធ្វើនំរបស់ បងប្អូនចាម្ប៍។

លោកពៀត ផល្លា លើកឡើងថា ឆ្នាំនេះយើងបានយកថាសនំសម្រាប់ការដង្ហែមានចំនួន 9 មិខនំដែលមកពីខេត្ត ផ្សេងៗគ្នាដូចជា ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងឆ្លងដែលមាន នំ ហាវប៉ាក់ នំ្រត្រាំ នំសំបុកចាប នំទទ្រាំ ។ល។

តាមការរៀបរាប់របស់កញ្ញា សា សារ៉ស់ បានប្រាប់ថា៖«ក្នុងការបង្ហាញនំថ្ងៃនេះ គឺយើងចង់បង្ហាញពីវប្បធម៌ប្រពៃណីរបស់ជនជាតិចាម្ប៍ ដែលមាននឹ 9 មុខជាអត្តសញ្ញាណជាតិ របស់ចាម្ប៍។ យើងក៏មិនប្រកាន់នៃការចូលរួមពីយុវជនកាន់សាសនាអ្វីនោះទេ ក៏អាច​មកចូលរួមបានដែរ។ ដោយឡែកសម្រាប់ខេត្តកំពង់ឆ្នាំងខ្ញុំក៏មាននំ២.៣មុខដែរ មាន​នំហាវប៉ាកនំសំបុកចា»។

នេះជាទិវាប្រពៃណីវប្បធម៌របស់ជនជាតិចាម្ប៍ក្នុងការបង្ហាញនំជាប្រពៃណីដែលធ្លាប់មានពីរអតីតកាល។ដែលជាជនជាតិសាសន៍មួយធ្លាប់មានប្រពៃណីវប្បធម៌ រុងរឋឿងរបស់ខ្លួន។ គីតា

iki

Leave a Reply

Your email address will not be published.