ការសិក្សាបានបង្ហាញថាដំណាំស្វាយចន្ទីមានការបំផ្លាញច្រើនពី សត្វ លូម៉ូតែល បានធ្វើឲ្យផលស្វាយចន្ទីរមានការ ថយចុះ។សម្រាប់កសិករដែលដាំដំណាំស្វាយចន្ទីរសរីរាង្គ។
ដោយឡែកអ្នកស្រីសៀងសុវណ្ណារឹមគ្រូបង្រៀននៅ ភូមិដូង ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ រៀបរាប់ថាកាលដើមឡើយខ្ញុំអត់ទាន់យល់ពីសារៈសំខាន់របស់អង្ក្រងទេ។ពេលខ្ញុំកាត់ស្មៅអង្ក្រងចេះតែខាំខ្ញុំថាយកថ្នាំបាញ់មូស មកបាញ់ដែរ តែម៉ែអត់ឱ្យបាញ់ព្រោះខ្លាចប៉ះពាល់សុខភាព។
ក្រោយពីអង្គការ IVY បកស្រាយអំពីសារៈសំខាន់របស់សត្វអង្ក្រងទើបខ្ញុំមិនប្រើការបាញ់ថ្នាំតែយើងបានចិញ្ចឹមសត្វអង្ក្រងហើយអង្ក្រងមានប្រយោជន៍ក្នុងការចាប់ដង្កូវស៊ី។បានសេចក្តីថា អង្រ្កងពិតជាមានសារៈសំខាន់មែន។
ដូច្នេះស្វាយចន្ទីរបស់អ្នកគ្រូសៀងសុវណ្ណារឹមទទួលបានផលល្អ ដោយសារអង្ក្រងសម្លាប់ដង្កូវ ឃើញថា ព្រោះអត់មានដង្កូវស៊ី ទើបធ្វើឲ្យស្វាយចន្ទីរ សាច់ ស ល្អ សាច់ពេញទៀតផង។
បណ្ឌិតគង់រ៉ាដា អ្នកសម្របសម្រួលគម្រោង ASSET ថ្នាក់ជាតិ. បញ្ជាក់ថាដោយសារសត្វអង្ក្រងនេះវាស៊ីសត្វល្អិតដែលជាប្រភពរបស់វា។ហើយវាក៏មានសមត្ថភាពទៅចាប់សត្វល្អិតដែលសុីបំផ្លាញទៅដល់ត្រួយនឹងផ្កា របស់ដើមស្វាយចន្ទីរ ដើម្បីធ្វើជាចំណីរបស់វា។
លោកបញ្ជាក់ថាសម្រាប់កសិករវិញ គឺងាយស្រួល ក្នុងការ រក្សាសត្វអង្ក្រងនៅលើដើមស្វាយចន្ទីដែរ។លក្ខណៈសំខាន់នោះត្រូវតែឈប់បាញ់ថ្នាំឈប់ប្រើថ្នាំសម្លាប់ស្មៅ បើអាចជៀសវាងបានត្រូវបំពក់ផ្សែងដេញសត្វល្អិតបំផ្លាញ។
ការពិតសត្វអង្ក្រងគឺមានប្រយោជន៍ច្រើនក្នុងការសម្លាប់សត្វល្អិតពេលដែលយើងបំពក់ផ្សែងឃើញថាអង្ក្រងក៏រត់ចេញពីដំណាំស្វាយចន្ទីរ ដែលវាកំពុងបំផ្លាញនោះដែរ។ គីតា