ព័ត៌មានជាតិ

អ៊ំស្រីនូគីម ធ្លាក់ខ្លួនឈឺបានអំពាវនាវដល់សប្បុរសជន ជួយស្រោចស្រង់ជីវិតផង ស្ត្រីមេម៉ាយម្នាក់មានជំងឺជាទម្ងន់ជាង 2 ឆ្នាំមកហើយពេលនេះដេកនៅលើគ្រែក្រោកឡើងរួច

។បានដង្ហើយរកសប្បុរសជន ជួយសង្គ្រោះ ដោយហេតុថាគាត់អស់ថវិកាទិញថ្នាំព្យាបាលជុម្ងឺជាបន្តទៀត។
ស្ត្រីវ័យចំណាស់មានអាយុ 75 ឆ្នាំមានជម្ងឺ រាំរ៉ៃពុកឆ្អឹង តាមសំដីរបស់ប្អូនស្រីឈ្មោះនូគិនមានអាយុ 68 ឆ្នាំបានឲ្យដឹងថាគាត់ ទើបតែចូលឆ្នាំនេះទេឈឺធ្ងន់ធ្ងរក្រោកលែងរួចតែម្ដង។ដោយសារមានខ្ញុំនៅជួយថែរក្សា។គាត់គ្មានប្ដីឬកូនដូចគេទេ។ព្រោះស្លាប់ក្នុងជំនាន់ប៉ុលពតអស់ទៅហើយ។ដោយរស់នៅគ្មានទីពឹងឡើយ។ចំណែកខ្ញុំវិញក៏គ្មានមុខរបរអ្វីក្រៅពីធ្វើស្រែដែរ ត្រូវចិញ្ចឹមកូន៤នាក់ទៀត។


អ៊ំស្រីនូគីមមានជំងឺពុកឆ្អឹងធ្ងន់ធ្ងររស់នៅអាស្រ័យលើប្អូនស្រីមេម៉ាយខ្វះខាតផងដែរ។ហើយត្រូវមើលថែបងស្រីកំពុងមានជំងឺដេកលើគ្រែម្នាក់ទៀត។ដោយសារគាត់គ្មានកូនចៅប្ដីដូចគេ។សព្វថ្ងៃអ៊ំស្រីរស់នៅ ភូមិត្រពាំងគរ ឃុំពងទឹក ខណ្ឌដង្កោ ។
ដូច្នេះអ៊ំស្រីមានតែទទូចនិងលើកម្រាមដៃ ដប់ប្រណមសូមអំពាវនាវដល់សប្បុរជនទាំងឡាយសូមមេត្តាជួយសង្គ្រោះអ៊ុស្រីដោយក្តីអនុគ្រោះផងដើម្បីគាត់បានថវិកាខ្លះៗយកទៅទិញថ្នាំនិងមើលជំងឺជាបន្តទៀត។គីតា

iki

Leave a Reply

Your email address will not be published.