ពិធីអុំទូកជាថ្មីដែលជាប្រវត្តិសាស្ត្រក្រោយពីកូវីដបានបញ្ចប់
បីឆ្នាំផ្ទួនៗដែល covid បានបញ្ចប់ទៅហើយ។ពេលនេះការអុំទូកថ្នាក់ជាតិ។បានចាប់ផ្ដើមឡើងវិញ។នៅក្នុងឆ្នាំ 2023 ដែលត្រវបាន អបអរសាទរ របស់ប្រជាជនខ្មែរទូទាំងប្រទេសប្បាយរីករាយចូលរួមអំណរសាទរក្នុងទិវាពិធីបុណ្យអុំទូកយ៉ាងគគ្រឹកគគ្រេង។
យ៉ាងហោចណាស់ទូកមានឈ្មោះថា(រំភាយផាត់ទ្រីដាណាសែនជ័យ)ដែលមានចំណុះ 46 នាក់។លោកយឹម សាវ៉ាត ជាអ្នកបញ្ជាក្បាលទូក បព្ជាក់ថាទោះបី កូវីដ19 បានកន្លងផុតក្តី យើងមានសេចក្តី សមនស្សរីករាយឡើងវិញ នៅពិធីអុំទូក ដែលជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ ដែរយើងត្រូវអបអរសាទរ អ្វីដែលជារបស់ខ្មែរ។
តាមការបព្ជាក់ពី លោកយឹមសាវ៉ាតឲ្យដឹងទៀតថា ទោះបីខកខានអុំទូកនៅរាជធានីភ្នំពេញ ក៏ដោយ រយៈពេល3 ឆ្នាំកន្លងទៅយើងបានគោរពពិធីនេះជារឿយៗ នៅតាមមូលដ្ឋាននីមួយៗព្រោះយើងមិនភ្លេចទេ ពីទំនៀមទម្លាប់ដែលជាកេរ្តិ៍មរតក របស់ដូនតាយើងតាំងពីបុរម បុរាណមក ដើម្បីកុំឲ្យបាត់បង់ប្រពៃណីខ្មែរ។
ក្នុងនាមកីឡាករ ទោះបីលេងចាញ់ឈ្នះ ក៏នៅតែលេងក្នុងនាមមិត្តភាពព្រោះវាជាប្រពៃណីខ្មែរទៅហើយ យើងនៅតែថែរ រក្សាឲ្យបានគង់វង្ស។នៅថ្ងៃទី 26 27 នេះយើងបានសាកល្បង ហើយថ្ងៃ 28 ជាថ្ងៃព្រ័ត្រ។ក្នុងនាមកីឡាករលោក រស់ដានិងលោកធារ៉េត បានប្រាប់ថាពួកខ្ញុំជាកីឡាករទូកមកលេងម្ដងនេះពិតជាខំប្រឹងទាំងកម្លាំងចិត្តកម្លាំងកាយដើម្បីយកឈ្នះឲ្យបានព្រោះយើងខកខាន ៣ឆ្នាំមកហើយខ្ញុំសប្បាយរីករាយណាស់ហាក់ដូចជាបានចាប់ផ្ដើមឡើងវិញ។យើងនឹងខំប្រឹង ដណ្ដើមយកជ័យលាភី ជូនស្រុកយើង ពេលត្រឡប់ទៅវិញ។
លោកឃុំវិចិត្រគណៈកម្មាធិការ (ទូករំភាយផាត់ទ្រីដាណាសែនជ័យ) បញ្ជាក់ឲ្យដឹងថាទូកនេះបានឧបត្ថម្ភពីលោកជំទាវទ្រីដាណា អ្នកស្រីបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចំណាយធនធានធ្វើទូកនេះ អស់ទឹកប្រាក់១០០០០ម៉ឺនដុល្លារ បន្ថែមពីលើនេះលោកជំទាវបាន ឧបត្ថម្ភជាសម្ភារៈផ្សេងៗទៀត មាន អង្ករ មី ទឹកត្រី និងថវិកា 1000 ដុល្លារ សម្រាប់ការ ហូបថែមទៀត។ ហើយការឧបត្ថម្ភនេះក៏មានចៅអធិការ វត្តចុងព្រែក ជួយឧបត្ថម្ភ 5 លានរៀល ព្រមទាំងសម្ភារៈផ្សេងៗទៀត។
ដូច្នេះក្នុងការប្រកួតទូកក្នុងពេលនេះ បើសិនឈ្នះក៏សប្បាយចាញ់ក៏សប្បាយក្នុងនាមមិត្តភាព។ចំពោះទូកអ្នក ភូមិស្ពានថ្មី ឃុំរកាកោង2 ស្រុកមុខកំពូលខេត្តកណ្ដាល។គីតា