ព័ត៌មានជាតិ

កេរ្តិ៍ដំណែលពីឪពុកទូក(ង)របស់លោកមហាព្រឹទ្ធាចារ្យមហាតេជោសែនជ័យកូនចៅ រក្សាបន្ត

ទូក(ង)ដែលជាប្រវត្តិសាស្ត្រកើតចេញពីទូកខណ្ឌដូនពេញបានប្រគល់មកវត្តព្រែកសង្កែ តាំងពីឆ្នាំ 2006។
ការរក្សាកេរ្តិ៍ដំណែលពីលោកតាព្រឹទ្ធាចារ្យហ៊ុននាងបន្តមកដល់បច្ចុប្បន្ននេះគឺទូក(ង)មានឈ្មោះថាទូក ង ព្រឹទ្ធាចារ្យមហាតេជោសែនជ័យ។នៅតែរក្សាកេរ្តិ៍មរតកប្រពៃណីខ្មែរ ពិធីបុណ្យអុំទូក។
លោកមឿនសុខម៉េង អ្នកអុំទូកបានឲ្យដឹងថាការវិលមកអុំទូកវិញនៅពិធីបុណ្យអុំទូកថ្ងៃនេះធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់ ព្រោះកូវីដ ៣ឆ្នាំហើយ សឹងតែភ្លេចទូក។តែយើងក៏អុំនៅតាមលក្ខណៈភូមិ ឃុំ របស់យើងដដែល។ខ្ញុំក៏មានសេចក្តីរីករាយពន់ពេក។ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ ពិធីបុណ្យអុំទូកដែលជាប្រពៃណីមួយរបស់ខ្មែរតាំងពីរបុរាណកាលមកត្រូវរក្សាឲ្យបានគង់វង្ស។
យ៉ាងណាលោក មឿនសុខម៉េងបានបញ្ជាក់ទៀតថាកាលមកប្រកួត ពេលនេះគឺយើងមិនបានយកចាញ់យកឈ្នះអ្វីទេ គឺក្នុងនាមមិត្តភាព។យើងលេងក្នុងនាមខ្មែរលេងសប្បាយក្នងនាមកីឡាករទូក។តែយើងក៏មិនភ្លេចពីការបៀតបៀនរបស់ជំងឺផ្សេងៗ យើងត្រូវតែការពារខ្លួនយើងដែរ។


លោកចាបថាត ប្រធានគណៈកម្មការទូក ង ព្រឹទ្ធាចារ្យ មហាតេជោសែនជ័យជាប្រធាន ស្ថិតនៅភូមិព្រែកសង្កែ ឃុំពាម ប្រស្នា ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។តាមការរៀបរាប់ របស់លោកបន្តថាទូក ង មួយនេះបង្កើតឡើងតាំងពីឆ្នាំ 2006 ហើយធ្លាប់ទទួលបានពានលេខ 1 ពីព្រះមហាក្សត្រនិងលេខ២ ពីរដងដែរ ដោយឡែកក្រោយពីកូវីដ 3 ឆ្នាំជាប់ៗគ្នាធ្វើឲ្យយើងមានការសោកស្ដាយ នឹកទូកជាពន់ពេក ហើយ យើងបានបង្វិលការអុំថ្នាក់ជាតិមកអុំនៅតាមភូមិឃុំយើងវិញ។ដើម្បីជាការហាត់សមកុំឲ្យភ្លេច។
លោកបៀនទូច អ្នករាំក្បាលទូកនិងរៀបចំកីឡាក ទូក ប្រកួត បានបញ្ជាក់ដែរថា ក្រោយពីកូវីដ 3 ឆ្នាំមកហើយដែលយើងកំពុងរៀបចំកីឡាទូកឡើងវិញក៏ពិបាកបន្តិចដែរ ព្រោះមានកីឡាករខ្លះចាស់ខ្លះថ្មី តែយើងត្រូវព្យាយាមហាត់សមរាល់ថ្ងៃ មុនកន្លះខែ ដើម្បីមកប្រកួតថ្នាក់ជាតិនៅភ្នំពេញ។ហើយការប្រកួតវិញខ្ញុំសង្ឃឹមថានឹងយកពានរង្វាន់ឲ្យបាន។សំខាន់យើងត្រូវតែរក្សាឲ្យបានគង់វង់នៅទូកលោកព្រឹទ្ធាចារ្យមហាភក្តីបរិស្បភោគាធិបតីហ៊ុននាង។
ក្នុងទឹកមុខប្រកបដោយកក្តីសោមន្នស្សរីករាយនិងព្រហ្មវិហារធម៌ ឯកឧត្តមបណ្ឌិតស៊ាងប៊ុនលាង បានលើកឡើងថាក្រោយពីការខកខាន ការអុំទូកអស់រយៈ 3 ឆ្នាំកន្លងមក ពេលនេះយើងបានអុំទូកវិញ ជាថ្មីហើយការប្រកួតប្រជែងនេះ យើងមិនគិតថា យកឈ្នះ ចាញ់ទេ ការប្រកួតប្រជែងក្នុងន័យមិត្តភាព ពេលនេះប្រទេសយើង កំពុងមានសុខសន្តិភាពហើយ។គីតា

iki

Leave a Reply

Your email address will not be published.