កេរ្តិ៍មរតកបន្សល់ពីឪពុកកូនចៅនៅតែគោរពរក្សានិងបន្តវេនរហូតមកដល់សព្វថ្ងៃ នៅវត្តបទុមវត្តីវេនទី 8 នៃបណ្ដាល័យ អ្នកឧកញ៉ាំមហាភក្តីសប្បុរិសភោគាធិបតីហ៊ុននាងដែលជាលោកឪពុកនិងជីតាបានបន្សល់ទុកដល់កូនចៅ ពេលនេះកូនចៅនៅតែរក្សានិងធ្វើពិធីកាន់បិណ្ឌរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងនាមឯកឧត្តមបណ្ឌិតស៊ាងប៊ុនលាងនិងលោកជំទាវ ហ៊ុនប៊ុនធឿន នៅក្នុងពិធីកាន់បិណ្ឌទី8នេះ លោកទាំងពីរនៅតែផ្សារភ្ជាប់ពីលោកឪពុកដដែល។ជារៀងរាល់ឆ្នាំដោយលោកទាំងពីបាននាំយកទ័យទាន សព្វបែបយ៉ាង ដែលនៅក្នុងពិធីបុណ្យនេះ ពុទ្ធបរិស័ទបានចូលជាបច្ចយ័ក្នុងថ្ងៃម្សិលមិញទី 6 និងទី 7 បានចំនួន 5 លាន 22.មុឺន ៧ពាន់151ដុល្លា។ ឯកឧត្តមស៊ាងប៊ុនលាង បានលើកឡើងថាក្នុងថ្ងៃបិណ្ណទី 8 ដែលជាកេរ្តិ៍មរតក របស់លោកឪពុក តែងតែផ្សារភ្ជាប់ពិធីបុណ្យកាន់បិណ្ឌនៅវត្តបទុមវត្តី ជារៀងរាល់ឆ្នាំដែលលោកឪពុកជាអតីតគណៈកម្មការ វត្តបទុមវតី ហើយនិងមានពុទ្ធបរិស័ទទាំងជិតទាំងឆ្ងាយនិងចំណុះជើងវត្តបានរួមជាមួយក្រុមការងាររបស់បណ្ដាល័យបានមកវត្តយ៉ាងសស្រាក់សស្រាំ ក្នុងការធ្វើបុណ្យ ដោយចិត្តស្មោះសនិងសទ្ធាជ្រះថ្លាក្នុងការជួយប្រទេសជាតិរបស់យើងឲ្យរីកចម្រើន។ ឯកឧត្តមបណ្ឋិតបានបន្តទៀតថាក្នុងនាមខ្ញុំជាតំណាងក្នុងពិធីបុណ្យកាន់បិណ្ឌទី 8 នេះ ខ្ញុំសូមឧទ្ទិសកុសលផលបុណ្យនេះជូនទៅដល់លោកឪពុកអ្នកម្ដាយព្រមទាំងញាតិកាលទាំង 7 សន្តានសូម មកទទួលផល្លានុសង្ឃដែលកើតចេញពីកូនចៅបានធ្វើនេះ សូមឲ្យបានសម្រេចជោគជ័យគ្រប់ភារកិច្ច និងសូមឲ្យផល្លានុសង្ឃនេះដែលកើតចេញពីបុណ្យទី 8 សូមជូនទៅដល់។សម្ដេចអគ្គសេនាបុត្រីតេជោហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតក្នុងអាណត្តិទី 7 នេះទទួលបានជោគជ័យក្នុងការដឹកនាំប្រទេសជាតិនិងប្រជាជនអោយរីកចម្រើនលើគ្រប់វិស័យនិងពុទ្ធបរិស័ទទាំងអស់ទាំងនៅជិតទាំងឆ្ងាយ។សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈសុខ: ពលៈកុំបីឃ្លាឃ្លាតឡើយ។គីតា
វប្បធម៌ និងទេសចរ
វត្ត(ជេតពន)អំពាវនាវរកជំនួយដើម្បីសាងសង់ជណ្ដើរចុះមើលត្រីឡើងវិញ,… រយៈពេលជាង 2 ឆ្នាំហើយដែលប្រជាពលរដ្ឋនៅឆ្ងាយជិតឬតាមបណ្ដាលខេត្តនានាតែងតែចុះមើលត្រីនៅក្នុងស្រះមួយស្ថិតនៅក្នុងទីវត្តអារ៉ាមមួយ ដែលស្ថិតនៅ ភូមិស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម
វត្ត(ជេតពន)អំពាវនាវរកជំនួយដើម្បីសាងសង់ជណ្ដើរចុះមើលត្រីឡើងវិញ,… រយៈពេលជាង 2 ឆ្នាំហើយដែលប្រជាពលរដ្ឋនៅឆ្ងាយជិតឬតាមបណ្ដាលខេត្តនានាតែងតែចុះមើលត្រីនៅក្នុងស្រះមួយស្ថិតនៅក្នុងទីវត្តអារ៉ាមមួយ ដែលស្ថិតនៅ ភូមិស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។ រូបសំណាក់ត្រីធំមួយ ដែលឈរជ្រងោនៅពីមុខព្រះវិហារ ដែលតំណាងឲ្យវត្ត(ជេតពន)ដែលជាវត្តមួយ សំបូរទៅដោយត្រីគ្រប់ប្រភេទ។ស្រះនោះគេច្រើនសង្កេតឃើញប្រជាជនមិនថាឆ្ងាយឬជិតដែល ធ្វើដំណើរ ត្រឡប់មកពីខេត្តកំពង់ចាមឬទៅភ្នំពេញវិញ តែងតែមិនភ្លេចចូលមកកំសាន្តមើលត្រីនៅក្នុងស្រះទឹកដ៏ធំមួយនៅវត្តនេះ មិនដែលអាក់ខានឡើយ។ ស្ត្រីម្នាក់ដែលអង្គុយក្បែរអ្នកលក់នំមួយរូបនៅក្នុងវត្ត(ជេតពន)នេះគឺអ្នកនាងស៊ូណេង មានអាយុ 43 ឆ្នាំ។បាននិយាយថា នាងខ្ញុំតែងតែមកលេង វត្តត្រី នេះជាប្រចាំនៅពេលទំនេរពីការងារ ពេលនេះហាក់ ខុសប្លែកជាងពីមុន។ដោយសារពុំសូវ ឃើញមានមនុស្សមកលេងដូចមុនទៀត។ ពីមុនមនុស្សតែងតែមក ជ្រកក្រោមម្លប់ឈើ ដ៏ ត្រឈឹងត្រឈៃ ទិញ នំ ចំណី បោះឲ្យត្រីស៊ី មិនដាច់។តែពេលនេះបែរជាស្ងាត់ជ្រងុំទៅវិញ។ព្រោះតែជណ្តើរបាក់ស្រុតចូលក្នងទឹកទៅហើយ មើលត្រីលែងកើតទៀត ខ្ញុំមកពីស្រុកស្ទឹងត្រង់ មកលេងប្អូនស្រីនៅ ភូមិស្តៅនេះ។ ខ្ញុំអាណិតត្រី តែងតែទិញនំបោះឲ្យវាសុី។ ខ្ញុំគិតថាការឲ្យចំណីត្រីគឺបានបុណ្យណាស់ វាជាសត្វមួយ មានជីវិតដូចយើងដែរ។ ដោយឡែកនាង រិទ្ធ រ័ត្នវិញដែលកំពុងវែកនំទៅវិញទៅមក។ មិនទំនេរដៃនាងលក់នំនៅវត្តត្រីនេះ។ នាងប្រកបមុខរបរលក់នំជាប្រចាំ ជំនួសយាយៗស្នាក់អាស្រ័យនៅវត្តនេះ។ពីមុនលក់ដាច់ណាស់ តែពេលនេះហាក់ដូចជាស្ងប់ស្ងាត់បន្តិច។ព្រោះពុំសូវមានមនុស្សមកលេងដូចមុនទៀតឡើយ។ប្រហែលមកពីការចុះជណ្តើកនំឲ្យត្រីសុី មានការពិបាក។ អ្នកនាង រិទ្ធ រ័ត្ន […]