ព័ត៌មានជាតិ

វគ្គបណ្ដុះបណ្ដាលសារព័ត៌មានផ្នែកទិន្នន័យជាការលើកកម្ពស់នៃការសរសេរឲ្យប្រសើរ

ដើម្បីពង្រឹងលើការសរសេរអត្ថបទព័ត៌មានឱ្យកាន់តែស៊ីជម្រៅមានទិន្នន័យច្បាស់លាស់ដែលជាផ្នែកមួយងាយស្រួលធ្វើការវិភាគបាននិងមានទំនុកចិត្ត។ដូច្នេះអង្គការហែលឡែនខេលល័រ និងគម្រោងMUSEFO Giz បានរៀបចំ វគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ស្តីពីសារព័ត៌មានទិន្នន័យជូនដល់អ្នកសារព័ត៌មានអាហាររូបត្ថម្ភ ដែលធ្វើឡើង ចុងខែកក្កដា នៅសណ្ឌាគារ អេនីក។ តាមការឲ្យដឹងពីលោកគុណចិន្ដាអ្នកជំនាញផ្នែកសារព័ត៌មានបានឲ្យដឹងអំពីទិន្នន័យដែលមានតួនាទីសំខាន់ក្នុងការប្រមើមើលថា តើកម្ពុជាមកដល់ពេលនេះមានបំណុលសាធារណៈក្រៅប្រទេសប៉ុន្មាន?។ លោកគុណចិន្ដាបញ្ជាក់អំពីការទាក់ទងនឹងវិស័យចរាចរណ៍ ពាក់ព័ន្ធរឿងនេះចរាចរណ៍ក៏បានកត់ត្រាពីការគ្រោះថ្នាក់តាមប្រភេទនីមួយៗពីឆ្នាំ 2012 ដល់ 2020។ដោយសារតែមានទិន្នន័យបែបនេះទើបរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ។ លោកសួសសុខាអ្នកដឹកនាំគម្រោងអង្គការហែលឡែនខេល័រ បានគូសបញ្ជាក់ពីការពាក់ព័ន្ធនឹងអាហាររូបត្ថម្ភដែលនៅខេត្តកំពង់ធំ តាកែវ កំពតជាគោលដៅរបស់គម្រោង។លោកបន្តថាក្នុងខេត្តទាំង៣ដែលត្រូវជ្រើសរើសធ្វើការជាមួយសហគមនកសិកម្ម អេស៊ី ចំនួន ១០នាក់ក្នុងសហគម កសិកម្ម។ លោកបន្តទៀតថាគឺជាការជ្រើសរើសគ្រូបង្គោលឬកសិករដើម្បីដឹកនាំធ្វើការដាំដុះបច្ចេកទេសលើស្រូវបន្លែដែលមានចំនួន៣នាក់។ដូច្នេះក្នុង ១០០សហគម កសិកម្ម ស្មើនឹង ៣០០ កសិករបង្គោលរបស់យើង។ #គីតា

ព័ត៌មានជាតិ

ដំណើរទៅកាន់ប្រាសាទបាគង

ក្នុងដំណើរមួយទៅកាន់ប្រាសាទបាគងរបស់ បណ្ដាញសារព័ត៌មានស្ត្រី ដើម្បីស្រាវជ្រាវ អំពី ប្រវត្តិ ស្ថាបត្យកម្ម របស់ប្រាសាទបាគង។តាមឯកសារយោងរបស់អាជ្ញាធរអប្សរានៅក្នុងប្រវត្តិស្ថាបត្យកម្មខ្មែរ សំណង់សាសនា លើកទី១ ដែលលិចធ្លោឡើងជាជាន់ មាន 5 ថ្នាក់។តាមអ្នកស្រាវជ្រាវហៅថា “ប្រាសាទភ្នំ”។ដែលព្រះបាទជ័យវរ្ម័នទី១ បានប្រារព្ធឆ្លងប្រាសាទបាគង នៅឆ្នាំ 881 ពោលគឺ 2 ឆ្នាំក្រោយឆ្លងប្រាសាទព្រះគោររួច ដែលនេះជាប្រពៃណីមួយ មានកាលពីពេលនោះគឺថាព្រះរាជាច្រើនតែសាងអ្វីមួយឧទ្ទិសទៅបុព្វការីព្រះអង្គ ហើយសិន ទើបធ្វើបុណ្យឆ្លងសំណង់សម្រាប់កិច្ចបូជាផ្ទាល់ព្រះអង្គ។ លោកអ្នកដែលកំពុងស្ថិតនៅក្នុងបរិវេណកំពែងដី របស់ប្រាសាទបាគង។ដែលមានទំហំ 900 ម៉ែត្រ គុណ 700 ម៉ែត្រដែលមានប្រាសាទឥដ្ឋ ចំនួន 22 ភាគច្រើនបាំងដោយរុក្ខជាតិនិងលំនៅដ្ឋាន។ចំណែកឯកំពែងថ្មបាយក្រៀម ដែលហ៊ុំព័ទ្ធគូទឹកខាងមុខនេះមានប្រវែង 400 ម៉ែត្រ គុណ 300 ម៉ែត្រ។ នៅច្រកចូលអមសងខាងផ្លូវ មានរូបចម្លាក់នាគដែលគេឆ្លាក់ក្នុងលំហនិងនៅចុងកន្ទុយនាគនីមួយៗមានស្លាកស្នាមក្រញ៉ាំជើងគ្រុឌ។នេះជាលើកទីមួយហើយក្នុងប្រវត្តិស្ថាបត្យកម្មខ្មែរ ដែលឆ្លាក់សាងរូបនាគនៅក្នុងលំហអមផ្លូវដើរចូល ក្នុងរបៀបនេះ។ចំណែក ” ប៉ម” នៅកំពូលកណ្ដាលស្ថិតនៅខឿនលើបង្អស់នោះ សាងឡើង ពេលក្រោយនោះទេ ពោលគឺនៅសតវត្សទី 12 ដែលយើងពុំដឹងថាប្រាង្គដើមមានរូបរាងដូចម្ដេចឡើយ។

ព័ត៌មានជាតិ

ដំណើរកំសាន្តនៅប្រាសាទបាយ័នរបស់ស្ត្រីអ្នកសារព័ត៌មាន

ក្រោយពីបានបញ្ចប់បេសកកម្មវេទិកាអ្នកសារព័ត៌មានស្ត្រី ក្រុមស្ត្រី ដែលជាអ្នកសារព័ត៌មានបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រាសាទបាយ័នបើសិនជាគេធ្វើដំណើរចេញពីភ្នំពេញទៅខេត្តសៀមរាបដែលមានចម្ងាយផ្លូវ 312 គីឡូម៉ែត្រ តាមផ្លូវជាតិលេខ 6 ហើយត្រូវបត់ចូល ផ្លូវដែលមានដើមឈើ តូច ធំ អមសងខាង យើងនឹងឃើញប្រាសាទមួយដែលកំពុងឈរជ្រងោរឡើង នោះគេហៅថាប្រាសាទបាយ័ន។ ប្រាសាទបាយ័នដែលជាមោទនភាពមួយរបស់ជាតិខ្មែរ។បើតាមការស្រាវជ្រាយនៃឯកសារដែលចេញពីអាជ្ញាធរជាតិអប្សរានៅប្រវត្តិដ៏រុងរឿងមួយใនៅសម័យកាលនោះ ឱ្យដឹងពីប្រវត្តិប្រាសាទបាយ័នដែលជានិមិត្តរូបដ៏ធំទូលំទូលាយខ្លាំងណាស់។បើសិនជាគេប្រៀបធៀបទៅនឹងក្រុងអង្គរធំ។ដែលស្ថិតនៅចំកណ្ដាលសមុទ្រទឹកដោះ។ហើយដែលពពួកទេវតានិងពពួកអប្សរបានបបួលគ្នាកូរសមុទ្រនេះឲ្យខាប់ លុះសមុទ្រនេះចេះតែខាប់ឡើងៗគេក៏ប្រមាញ់យកទឹកអម្រិតដែលនឹងផុសចេញមក។ហើយព្រមព្រៀងគ្នាថាអម្រិតនោះត្រូវបានទៅក្រុមណាដែលត្រូវនឹងដណ្ដើមយកបានមុន។ តាមឯកសារបង្ហាញឲ្យដឹងទៀតថាដោយឡែកភាគីទាំងសងខាងទាំងនោះបាននាំគ្នាយកពស់មួយមានឈ្មោះថា(ពាសុកី)មករុំជុំវិញភ្នំបន្ទរ ហើយរូតបង្វិលភ្នំទៅមកៗ ដូចជាក្នរដូច្នោះឯង។ដូចដែលកូរសមុទ្រនេះ អ្នកទស្សនាអាចមើលឃើញរឿងចម្លាក់កូរសមុទ្រនេះនៅតាមច្រកទ្វារចូលអង្គរធំទាំង ប្រាំ។ ក្នុងអត្ថន័យនេះអង្គរធំដែលមានប្រាសាទបាយ័នឬហៅថាជ័យគីរី បើតាមសិលាចារឹកនៅកណ្ដាលគឺជាបុរសដែលកើតជា ថ្ម ហើយក៏ស្លាប់ដែរ។ក្រោយពីចាម្ប៍អុកឡុកអស់រយៈពេល 4 ឆ្នាំមកក្នុង(គ.ស១១៧៧.១១៨១)។ ដូច្នេះប្រាសាទបាយ័នគឺជាស្ថាននៃ”ពុទ្ធមហានាថ”ដែលគេតម្កល់នៅចំកណ្ដាលប្រាសាទដែលមានព្រះពុទ្ធរូបនាគប្រក់នេះដែលទទួលរងនូវការខូចខាតនៅពេលដែលខ្មែរត្រឡប់មកកាន់សាសនាព្រាហ្មវិញ។ផុតពីរាជព្រះបាទជ័យវរ្ម័នទី 7 ដែលជាអ្នកកសាងសព្វថ្ងៃព្រះពុទ្ធរូបនោះបានតម្កល់នូវព្រះវិហារ 7 ល្វែង តាមផ្លូវចេញទៅទ្វារជ័យ។ មិនតែប៉ុណ្ណោះមានទេពនិក សំខាន់ៗទាំងឡាយដែលថែរក្សាប្រភពខ្មែរសម័យនោះក៏គេមានសាងព្រះពុទ្ធរូបតម្កល់នៅតាមបន្ទប់ផ្សេងៗ នៅតាមទីនេះដែរ ដូចជា ទេពនៅ វត្តភូ ព្រះវិហារ ភ្នំជីសូរ្យ និងប្រាសាទ ភិមាគ ជាដើម។ក្នុងន័យនេះប្រាសាទបាយ័ន ជាទីប្រជុំនៃ ទេពទាំងពួង នេះជាន័យ នៃពាក្យ(ទេវាវិនិច្ឆ័យ)។ គួររំលឹកឡើងវិញថាទាំងថ្មចម្លាក់នៅទីនេះដែលគួរឲ្យចាប់អារម្មណ៍ពន់ប្រមាណ ជាពិសេសនៅថែវខាងក្រៅត្បិតសំបូរទៅដោយហេតុការណ៍ ប្រវត្តិសាស្រ្តផង។ពីជីវភាពធម្មតា នៃប្រជាជនសមពា្ញផង។គេមិនត្រឹមតែឆ្លាក់រូបប្រជាជនខ្មែរប៉ុណ្ណោះទេ។តែយើងឃើញមានចម្លាក់ដ៏សែនរស់រវើក បានបង្ហាញពីជនជាតិចិន ដែលជាម្ចាស់ហាងរកស៊ី […]

ព័ត៌មានជាតិ

ស្ត្រីអ្នកសារព័ត៌មានជាកត្តាចម្បងក្នុងការចូលរួមផ្សព្វផ្សាយនិងការអភិវឌ្ឍន៍សង្គម….

វេទិកាដែលរៀបចំឡើងដោយ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC )នៅខេត្តសៀមរាប ដែលមានការចូលរួមរបស់ស្ត្រីអ្នកសារព័ត៌មាននៅតាមបណ្ដាខេត្តនានា ដូចជា កំពង់ធំ សៀមរាបបន្ទាយមានជ័យ ភ្នំពេញ និងឧត្តរមានជ័យ។ អង្គពិធីនេះមានការផ្ដោតទៅលើសុខភាព ផ្លូវចិត្ត ស្ងប់ចិត្ត ដែលនឹងមានការកើតឡើងចំពោះមនុស្សគ្រប់ៗរូបតាមការគូសបញ្ជាក់ពីអ្នកនាង រ៉ាត់ស្រីពៅអនុបណ្ឌិតចិត្តវិទ្យាផ្លូវចិត្ត នឹងប្រឹក្សាផ្លូវចិត្ត បញ្ជាក់ពីសុខភាពផ្លូវចិត្តនិងបញ្ហាផ្លូវចិត្តដែលកើតឡើង ជាញឹកញាប់នៅក្នុងប្រទេសកម្ពុជាយើង។ហើយវាក៏អាចមានសារៈសំខាន់នៃសុខភាពផ្លូវចិត្ត។ជារោគសញ្ញាមួយដែលយើងអាចមើលឃើញនិងដឹងតាមរយៈផ្លូវចិត្ត។ ហើយសារៈសំខាន់មួយទៀតដែលអ្នកនាង រ៉ាត់ស្រីពៅ បញ្ជាក់ឲ្យដឹងថាសុខភាពផ្លូវចិត្តនេះទាក់ទងទៅនឹងរូបកាយសប្បាយចិត្ត។បើសុខភាពផ្លូវចិត្តរាងកាយអត់សុខស្រួលទេយើងក៏អត់សប្បាយចិត្តដែរ។ប៉ុន្តែទាំងអស់នេះជាការកើតឡើងពីផ្លូវចិត្ត។ អ្នកស្រីហង្សសម្ផស្ស ប្រធានក្រុមបណ្ដាញអ្នកសារព័ត៌មាន (cfj )បន្តថាក្នុងចំណោមស្ត្រី ដែលមានតួនាទីធំ អ្នកដែលធ្វើសេចក្តីសម្រេចចិត្តនោះគឺមានភាគតិចណាស់។ភាពជាក់ស្ដែងមួយនៅក្នុងស្ថាប័នការងារស្ត្រីស្ថិតក្នុងចំណោមជាកូនចៅគេអត់សូវមានជាអ្នកដឹកនាំគេទេ។ហើយអ្វីៗក៏ជាអ្នកសម្រេចចិត្តដោយខ្លួនឯងដែរ។ ការបញ្ជាក់បន្ថែមពីរអ្នកស្រីឈុនផាន់ណាផា នៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បង្ហាញពីអ្វីដែលផ្ដោតសំខាន់ការលើកកម្ពស់សេរីភាពការបញ្ចេញមតិធានាបាននូវសមត្ថភាពអ្នកសារព័ត៌មានស្ត្រីនិងការចុះអនុវត្តច្បាប់ពិសេសការទាក់ទងនឹងបញ្ហានិរន្តរភាព។ ការបង្ហាញពីលោកស្រីសាវតាច័ន្ទគ្រឹស្នា នាយិកា មណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) បញ្ជាក់ឲ្យដឹងជុំវិញការពាក់ព័ន្ធស្ត្រីអ្នកសារព័ត៌មានទាំងនៅបណ្ដាខេត្តនិងភ្នំពេញគឺធ្វើឡើងដើម្បីពង្រឹងបណ្ដាញអ្នកសារព័ត៌មានស្ត្រី (cfj )នៅខេត្តសៀមរាបដើម្បីលើកកម្ពស់នៅការយល់ដឹងនិងសេវាកម្ម នៃសារព័ត៌មានរបស់ស្ត្រីទាំងខេត្តនិងភ្នំពេញដើម្បីចែករំលែកនូវបទពិសោធន៍សំខាន់គឺអ្វីដែលប្រឈមទាក់ទងផលប៉ះពាល់ផ្លូវចិត្ត ផ្លូវច្បាប់ និងផ្ដល់នូវវេទិកាសម្រាប់អ្នកពាក់ព័ន្ធក្នុងការចែករំលែកតួនាទីនៅក្នុងការការពារសុវត្ថិភាពនៃការបញ្ចេញមតិនិងសេរីភាពនៅក្នុងសារព័ត៌មាន។ #គីតា

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិនិត្យ ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ព្រឹកថ្ងៃពុធ ១១ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO ) អភិបាលខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO ) អភិបាលខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ថ្ងៃចន្ទ ៩ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤

ព័ត៌មានជាតិ

លោកស្រី​ រិន​ ធារ៉ា​ អភិបាលរង​ តំណាងលោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាមចុះត្រួតពិនិត្យ​ និងវាយតម្លៃការអនុវត្តគោលការណ៍ណែនាំ​ ស្តីពី​ ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី​ 

ព្រឹកថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២៤ លោកស្រី​ រិន​ ធារ៉ា​ អភិបាលរង​ តំណាងលោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​ បានអមដំណេីរជាមួយគណៈប្រតិភូក្រសួងទេសចរណ៍​ ចុះតាមបណ្តាសង្កាត់ មណ្ឌលសុខភាព​ វត្តអារាម​ និងសាលារៀន​ ដេីម្បីចុះត្រួតពិនិត្យ​ និងវាយតម្លៃការអនុវត្តគោលការណ៍ណែនាំ​ ស្តីពី​ ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី​ ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម។

ព័ត៌មានជាតិ

ប្រជាកសិករបន្តដាំត្រឡាចអាស្រ័យលើទីផ្សារ ឈ្មួញដែលមកទិញត្រឡាច បន្តទៅលក់នៅភ្នំពេញ ដែលមានតម្លៃឡើងចុះមិនទៀងទាត់ ក៏ប្រជាកសិករយើងនៅតែបន្តដាំដដែល។ លោកអានផុនជាកសិករដាំត្រឡាចបានប្រាប់ឲ្យដឹងថាលោករស់នៅភូមិកាហេ ស្រុកកងមាស ឃុំព្រែកកុយខេត្តកំពង់ចាម។ លោកថាលោកដាំត្រឡាចដែលមានផ្ទៃដីកន្លះហត្ថ ដោយដាំមួយវគ្គៗ ។ ក្នុង១វគ្គគឺដាំបាន១ខែកន្លះទទួលបានផលហើយ។ពេលគ្រប់ចំនួនថ្ងៃត្រូវបេះ ជួនបេះបាន 100 គីឡូទៅ 200 គីឡូ លក់បានក្នុង១គីឡូ តម្លៃពី1000 រៀល ទៅ 1300 រៀល ឬ 1,800 រៀល តាមការឡើងចុះ។ពេលនេះយើងយកត្រឡាចមកបោះឲ្យគេយកទៅលក់បន្តទៅផ្សារនាគមាសទៀត។ ក្រោយពីលក់បានលុយភ្លាមៗមានចំនួន 11 ម៉ឺនរៀល ធ្វើឱ្យលោកអានផុនសប្បាយរីករាយណាស់។ហើយលោកថាលោកនឹងមានទឹកចិត្តដាំបន្ត ទោះមានការនឿយហត់ត្រឡាចមានការឡើងចុះក្តី តែពេលនេះបានលុយដល់ដៃធ្វើឱ្យលោកអានផុនលែងមានការនឿយហត់ទៀតហើយ។ អ្នកស្រីសុឹមវណ្ណ ជាអ្នកជិតខាងរស់នៅ ភូមិ ស្រុក ដូចលោកអានផុនដែរអ្នកស្រីបានមកលក់ត្រឡាចនៅទីនេះជាមួយលោកអានផុន។លោកស្រីដាំខ្លួនឯង ជួលដីគេធ្វើដំណាំត្រឡាចចំនួន 10 អា ហើយថ្ងៃនេះអ្នកស្រីបានយកត្រឡាច ក្នុង១ថង់ មានចំនួន 10 គីឡូ។តែអ្នកស្រីថាថ្ងៃនេះខ្ញុំមានត្រឡាច ចំនួន 20 គីឡូទេ យកមកលក់។ការដាំត្រឡាចរបស់អ្នកស្រី ក្នុង១ឆ្នាំៗ អ្នកស្រីថា បាន២ដងទៅ៣ដងដែរ។អ្វីដែលលំបាកនោះគឺស្មៅដុះ ព្រោងព្រាត ដែលយើងត្រូវចាំបាច់ដកស្មៅចេញរាល់ថ្ងៃនិងដាក់ជីបន្ថែមទៀត។ទើបធ្វើឱ្យត្រឡាចយើងល្អ។ជីរដែលយើងយកមកដាក់ត្រឡាចនោះ […]

ព័ត៌មានជាតិ

កុមារជាសរសរទ្រូងរបស់ប្រទេសជាតិ ដូច្នេះយើងគ្រប់ប់គ្នា គួរតែរក្សាការពារដល់កុមារយើង ផ្ដល់ចំណីអាហារនិងអាហាររូបត្ភបន្ថែម ដើម្បីទ្រទ្រង់សុខភាពកុមាររបស់យើងឲ្យមានសិខភាពល្អ

អ្នកនាងឈិត ឆពុំអ្នកសម្របសម្រួលសមាគម ខេត្តតាកែវអ្នកនាងធ្វើការទៅលើ អាហារូបត្ថម្ភ ផ្នែកកសិកម្ម ដោយបំផុសឲ្យកសិករយើងដាំបន្លែជាលក្ខណៈគ្រួសារសម្រាប់បរិភោគដោយមិនបាច់ចំណាយលុយទៅទិញនៅខាងក្រៅផ្ទះឡើយ។ ទាក់ទងនឹងបន្លែដែលជាអាហារូបត្ថម្ភ យើងតែងតែជួយបំផុសអ្នកម្ដាយគ្រប់រូប ត្រូវឱ្យកូនតូចៗ អាយុក្រោម 5 ឆ្នាំស្ត្រីមានផ្ទៃពោះ ស្ត្រី ដែលជាវេនបន្តពូជ ឱ្យពួកគាត់ ធ្វើបបរគ្រប់គ្រឿង ដែលមានបន្លែគ្រប់មុខ នៅតាមផ្ទះដែលគាត់ផ្តល់ទៅឲ្យកូនតូចៗរបស់គាត់។ អ្នកនាង ឈិត ឆពុំ រៀបរាប់អំពីមាតាដែលមានកូនតូចៗអាយុពី 6 ខែឡើងទៅ។ត្រូវលើកទឹកចិត្តឲ្យគាត់ធ្វើ បបរគ្រប់គ្រឿង សម្រាប់កូនៗ របស់គាត់ញ៉ាំដែលមានបន្លែ ដាំ គ្រប់មុខជុំវិញផ្ទះ។ការធ្វើបែបនេះ ធ្វើឱ្យកូនៗរបស់គាត់មាន សុខភាពល្អបញ្ញាវាងវៃទៀតផង។ អ្នកស្រីមាសទាវ វិញ ដែលជាកសិករម្នាក់ រស់នៅ ស្រុកសំរោងខេត្តតាកែវ បានឲ្យដឹងថា បន្លែនៅជុំវិញផ្ទះមានដូចជា ស្ពៃ ត្រឡាច ល្ពៅ សណ្ដែកកួរ ខាត់ណា សឹងជាបន្លែធម្មជាតិ។ការដាំបន្លែទាំងនេះមិនត្រឹមតែបានហូបទេ យើងបានយកទៅលក់ទៀតផង។ សុទ្ធសឹងធម្មជាតិទាំងអស់។យើងពុំបានប្រើជីគីមីឡើយ។ ក្រៅពីនេះមានដាំស្រូវ យើងធ្វើបែបធម្មជាតិដែរ។មិនដែលប្រើជីគីមីឡើយ យើងប្រើប្រាស់ជីធ្វើដោយខ្លួនឯង។ហើយចៅៗរបស់ខ្ញុំទាំងពីររួមទាំងកូនចៅអ្នកភូមិនេះ ញាំតែបន្លែធម្មជាតិ ដាំខ្លួនឯង ហើយម្យ៉ាងទៀតយើងបានយកបន្លែគ្រប់មុខដែលយើងដាំធ្វើបបរគ្រប់គ្រឿងឱ្យកូនតូចៗរបស់យើងញ៉ាំ ដោយបន្ថែមលើសាច់ ស៊ុត ខ្លះៗតែប៉ុណ្ណោះ។ […]

ព័ត៌មានជាតិ

អ្នកស្រីឌីកេសី ចង់បន្ថែមលើការចិញ្ចឹមជ្រូកបន្ទាប់ពីធ្វើដំណាំកសិកម្ម នៅតាមផ្លូវលំមួយ ដែលគេសង្កេតឃើញមានទ្រុងមាន់ឬទ្រុងមានជ្រូកធំៗជាច្រើនក្បាល កំពុងដណ្ដើមចំណីស៊ីលាន់ទ្រហឹង

អ្នកស្រីឌីកេសី ចង់បន្ថែមលើការចិញ្ចឹមជ្រូកបន្ទាប់ពីធ្វើដំណាំកសិកម្ម នៅតាមផ្លូវលំមួយ ដែលគេសង្កេតឃើញមានទ្រុងមាន់ឬទ្រុងមានជ្រូកធំៗជាច្រើនក្បាល កំពុងដណ្ដើមចំណីស៊ីលាន់ទ្រហឹង។អ្នកស្រីឌីកេសី ដែលកំពុងឈរមើលជ្រូក និង ដាក់ចំណីឲ្យជ្រូកដែលតាំងពីដឹងក្តីមកកាលណារហូតមកដល់អាយុ 44 ឆ្នាំទៅហើយ។ឃើញមានមុខរបរចិញ្ចឹមជ្រូកបន្តពីឪពុករហូតមកដល់អ្នកស្រី ដែលឪពុកអ្នកស្រីមានដីធ្លីជាច្រើនកន្លែង ធ្វើ ចម្ការ និង ធ្វើស្រែ ព្រមទាំងចិញ្ចឹមជ្រូក មាន់ ទា ។អ្នកស្រីឌីកេសី មានបងប្អូនចំនួន 8 នាក់ ប្រុស ៤ស្រី៤ ដោយចែកគ្នាមើលការខុសត្រូវលើការងារក្នុងកសិដ្ឋាន។ដែលមានផ្ទះខ្លះនៅម្ដុំខាងជើង ទុកឲ្យប្អូនមើល ការខុសត្រូវ ខាងកើត មានប្អូនម្នាក់ទៀតថែរទាំ។និងជម្រះស្មៅមើលដំណាំផ្សេងៗ ហើយនៅខាងលិចក៏ដូចគ្នា។ បើនិយាយពីការចិញ្ចឹមជ្រូកវិញក្នុង១ឆ្នាំៗ អ្នកស្រីឌីកេសីលក់វិលជុំដោយគេមកទិញដល់កសិដ្ឋាន។ដែលមានតម្លៃក្នុង១គីឡូ 1,500 រៀល។ និយាយតែការលក់កូនជ្រូកទេ។បើតម្លៃជ្រូកធំៗវិញក្នុង១គីឡូ ២៤០០ រៀល ទៅពី 2,500 រៀល ឬ 1800 រៀល ឈ្មួញមកយកដល់ផ្ទះ។ ទោះបីការចិញ្ចឹមជ្រូកសព្វថ្ងៃអាចជួយទ្រទ្រង់ដល់គ្រួសារបានមួយចំនួនក្តីតែសម្រាប់ក្រុមគ្រួសារវិញក៏មិនទាន់មានគម្រោងចង់ធ្វើផ្ទះដែរ។ដោយយកគ្រែដាក់ដេកនៅក្រោមដើមឈើ ឬ ក្រោមផ្ទះរដិបរដុប ព្រោះចង់ពង្រីកទិញដីឬបង្កើតមុខរបរមិនដែលគិតថាចង់គតិតទៅលើការធ្វើផ្ទះទេ សូម្បីតែប្អូនខ្ញុំធ្វើផ្ទះក៏ខ្ញុំមិនដែលបានទៅដេកមួយយប់ឡើយ។ អ្នកស្រីឌីកេសីបានបង្ហើបឲ្យដឹងទៀតថា ខ្ញុំមានកសិដ្ឋានចិញ្ចឹមជ្រូកមែន តែឪពុករបស់ខ្ញុំវិញ គាត់គ្មានគម្រោងធ្វើផ្ទះដែរ។គឺចង់តែទិញដីទុក្ខតែប៉ុណ្ណោះទោះបីអ្នកខ្លះមានផ្ទះទំនើបៗក៏ដោយខ្ញុំវិញចង់រស់នៅ បែបធម្មជាតិ ហើយយកលុយទៅចែកជូនដល់ជនក្រីក្រ […]