ព្រឹត្តិការណ៍នេះ បានរំលេចនូវទិដ្ឋភាពក្នុងការលើកកម្ពស់ និងជំរុញទឹកចិត្តឱ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានដ៏មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា ។ ការណ៍នេះ ក៏បានផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយផ្តោតសំខាន់លើការអភិវឌ្ឍនូវមូលធនមនុស្ស ដែលជាកាតាលីករមិនអាចខ្វះបាន ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា២០៣០ និងមហិច្ចតាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០របស់កម្ពុជា ។ នៅក្នុងមុំទី១ នៃបញ្ចកោណទី១, រដ្ឋាភិបាលបានផ្តោតសំខាន់ទៅលើការពង្រឹងគុណភាពវិស័យអប់រំ ដោយបន្តពង្រឹងគុណភាពអប់រំ និងការបណ្តុះបណ្តាលគ្រប់កម្រិត ព្រមទាំងបង្កើតបរិយាកាសល្អសម្រាប់ការសិក្សាពេញមួយជីវិត ។ សូមគូសរំលេចផងដែរនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសំណេះសំណាលជាមួយសិស្សជយលាភីនិទ្ទេស A ចំនួន ១ ៦៩១ នាក់ និងសិស្សចំនួន ១៨នាក់ ដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ដោយបានផ្តាំផ្ញើថា “កូនខ្មែរ ត្រូវចេះភាសាខ្មែរ” ។ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ ក្រុមស្ថាបនិកព្រឹត្តិការណ៍សំណេរអង្គរ តំណាងដោយលោក លីម ប៊ុនហុក ក៏ដូចជាការគាំទ្ររបស់ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ […]
ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)
មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង អញ្ជើញក្នុងជំនួបពិភាក្សាការងារផ្លូវការដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង នៅក្នុងវិស័យនៃចំណាប់អារម្មណ៍រួម និ ផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។ ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង រសៀលថ្ងៃព្រហស្បតិ៍ ទី១៨ មករា ២០២៤ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia
ឃុំខ្លួន អតីតអភិបាលក្រុងកែប ពីបទរំលោភអំណាច និងសម្អាតប្រាក់
ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិត្យសុធី បូរ៉ាឆាត បានសម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ពីបទរំលោភអំណាច និងបទសម្អាតប្រាក់ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ ។ តំណាងអយ្យការបានបេីកការស៊េីបសួរ លេីឈ្មោះ ខេង យ័ន អតីតអភិបាលក្រុងកែប រួចហេីយពីបទ រំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។ លោក ខេង យ័ន អតីតអភិបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ម៉ោងប្រមាណ ៤:៣០នាទីរសៀល។ ហើយបញ្ជូនសំណុំរឿងទៅកាន់តុលាការកាលពីនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់តំណែងលោក […]
ការជួបគ្នារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកស្រី Samantha Power
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យ លោកស្រី Samantha Power អ្នកគ្រប់គ្រងនៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ទីក្រុងដាវ៉ូស សហព័ន្ធស្វីស រសៀលថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ Connect with Samdech Hun Sen :
ទិវានំប្រពៃណីចាម្ប៍ប្រចាំឆ្នាំ 2023
ទិវានំប្រពៃណីចាម្ប៍ដែលធ្វើឡើងនៅមជ្ឈមណ្ឌលបុប្ផាណា និងមានការចូលរួមបង្ហាញ នំ ពីបងប្អូនចាម្ប៍ ដែលចង់បញ្ជាក់ និង បង្ហាញពីអត្តសញ្ញាជនជាតិចាម្ប៍ថា មាននំរបស់ខ្លួន ជាប្រពៃណី។ ការបញ្ជាក់ឲ្យដឹងពីលោក ពៀត ផល្លា ក្រុមយុវជនវប្បធម៌ចាម្ប៍បានរៀបរាប់ថាទិវានំប្រពៃណីចាម្ប៍លើកទី១នេះ យើងបានមកធ្វើនៅមជ្ឈមណ្ឌលបុប្ផាណា ហើយចំណែកកាលពីលើកទី១ យើងបានធ្វើនៅសារមន្ទីរខ្លែងទល់មុខសារមន្ទីរជាតិ។ ទិវានំប្រពៃណីចាម្ប៍ គឺមានគោលបំណងចង់ចងក្រងយុវជន ជនជាតិចាម្ប៍ឲ្យមកជួបជុំគ្នាដើម្បីរៀបចំ ធ្វើពិធីនេះ ដែលបង្ហាញពីអត្តសញ្ញាណជាតិខ្លួនថា ជនជាតិចាម្ប៍យើង ក៏មានប្រពៃណីនំសម្រាប់បង្ហាញដែរ។ នេះជាលើកទី២ហើយ ដែលយើងបង្ហាញពីវប្បធម៌ជនជាតិចាម្ប៍ទៅដល់សហគមនដទៃទៀត ឲ្យស្គាល់ដូចជាសហគមនខ្មែរឲ្យស្គាល់ពីតម្លៃនៃការធ្វើនំដើម្បីចែករំលែក នូវចំណេះដឹងផ្សេងៗអំពីប្រពៃណី វប្បធម៌ការធ្វើនំរបស់ បងប្អូនចាម្ប៍។ លោកពៀត ផល្លា លើកឡើងថា ឆ្នាំនេះយើងបានយកថាសនំសម្រាប់ការដង្ហែមានចំនួន 9 មិខនំដែលមកពីខេត្ត ផ្សេងៗគ្នាដូចជា ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងឆ្លងដែលមាន នំ ហាវប៉ាក់ នំ្រត្រាំ នំសំបុកចាប នំទទ្រាំ ។ល។ តាមការរៀបរាប់របស់កញ្ញា សា សារ៉ស់ បានប្រាប់ថា៖«ក្នុងការបង្ហាញនំថ្ងៃនេះ គឺយើងចង់បង្ហាញពីវប្បធម៌ប្រពៃណីរបស់ជនជាតិចាម្ប៍ ដែលមាននឹ 9 មុខជាអត្តសញ្ញាណជាតិ របស់ចាម្ប៍។ យើងក៏មិនប្រកាន់នៃការចូលរួមពីយុវជនកាន់សាសនាអ្វីនោះទេ […]
បំផុសការធ្វើកសិអេកូឡូស៊ីរបស់ប្រជាជននៅខេត្តព្រះវិហារ។ គ្រួសារកសិករដែលចូលរួមធ្វើកសិអេកូឡូស៊ីចំនួន 30 គ្រួសារមានដំណាំស្រូវ ចន្ទីរ ដំឡូងមី ជាដើម
តាមការលើកឡើងរបស់លោកស៊្រុន បូរិ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និង នេសាទ។បានឲ្យដឹងថា កសិអេកូឡូស៊ី ដែលអនុវត្តបច្ចេកទេសអេកូឡូសុី ការធ្វើកសិកម្មសិរីរាង ជាផ្នែកមួយ នៃការអនុវត្តន៍ អេកូឡូសុី។ បើសិនជាយើងធ្វើកសិអេកូឡូស៊ីនៅខេត្តព្រះវិហារនិងចំនួនកសិករច្រើន។ទាំងការធ្វើផលិតកម្មស្រូវៗស្វាយចន្ទីរជិត 1 ម៉ឺនគ្រួសារនៅខេត្តព្រះវិហារនេះ។ លោស៊្រីរ៉ាម៉ា មន្ត្រីបច្ចេកទេសផ្នែកស្រាវជ្រាវដើម្បីអភិវឌ្ឍន៍ក្នុងគម្រោង បានបញ្ជាក់ឲ្យដឹងថា គម្រោងយុទ្ធនាការ កសិអេកូឡូស៊ី ជាប្រព័ន្ធស្បៀងអាហារ ហើយអាហារសុវត្ថិភាព នៅតំបន់អាស៊ី ដែលកម្ពុជាយើងមានភ័ព្វសំណាងដែលជាប្រទេសគោលដៅ។ ដោយឡែកកសិអេកូឡូស៊ី ជាបច្ចេកទេសថ្មី កសិកម្មថ្មីទំនាក់ទំនងទៅនិង IPM ដែលគេហៅថាវិធានការចម្រុះដែលជាការគ្រប់គ្រងដំណាំ។ ថ្មីៗនេះការប្រែប្រួលអាកាសធាតុដែលគេហៅថាកសិកម្មវ័យឆ្លាត ដែលគេអាចនិយាយដោយផ្ដោតទៅលើគ្រប់វិស័យនិងវិទ្យាសាស្រ្ត។ការបន្តបន្ថែមរបស់លោករ៉ាម៉ាទៀតថា អ្វីដែលសំខាន់គឺផ្ដល់ទៅលើគោលការណ៍ធ្វើកសិកម្មផ្អែកទៅលើដីកសិកម្មដែលគាត់ត្រូវធ្វើ។ លោកបន្តថា ទាក់ទងទៅលើការដែលគាត់ប្រើប្រាស់ជីគីមី ដូចជាករណី 5b អាចកាត់បន្ថយឲ្យនៅសល់ 3b ហើយត្រូវរក្សានៅទិន្នផលដដែល។ ដូច្នេះដំណើរការឈានទៅរក កសិអេកូឡូស៊ី គឺ ជាការវិវត្តន៍ នៃការដែលត្រឡប់ទៅនឹងការប្រើប្រាស់ប្រសិទ្ធភាពធនធានវិញ។ គីតា
សត្វអង្ក្រងមានប្រយោជន៍ក្នុងការ ដាំស្វាយចន្ទីរ ហេតុអ្វីបានជាគេហ៊ានអះអាងថាសត្វអង្ក្រងមានប្រយោជន៍? ព្រោះសត្វអង្ក្រង វាអាចជួយការពារពីសត្វដែលស៊ីបំផ្លាញដល់ដំណាំស្វាយចន្ទីរ របស់កសិករ ដូចជាសត្វដង្កូវឋជាដើម
ការសិក្សាបានបង្ហាញថាដំណាំស្វាយចន្ទីមានការបំផ្លាញច្រើនពី សត្វ លូម៉ូតែល បានធ្វើឲ្យផលស្វាយចន្ទីរមានការ ថយចុះ។សម្រាប់កសិករដែលដាំដំណាំស្វាយចន្ទីរសរីរាង្គ។ ដោយឡែកអ្នកស្រីសៀងសុវណ្ណារឹមគ្រូបង្រៀននៅ ភូមិដូង ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ រៀបរាប់ថាកាលដើមឡើយខ្ញុំអត់ទាន់យល់ពីសារៈសំខាន់របស់អង្ក្រងទេ។ពេលខ្ញុំកាត់ស្មៅអង្ក្រងចេះតែខាំខ្ញុំថាយកថ្នាំបាញ់មូស មកបាញ់ដែរ តែម៉ែអត់ឱ្យបាញ់ព្រោះខ្លាចប៉ះពាល់សុខភាព។ ក្រោយពីអង្គការ IVY បកស្រាយអំពីសារៈសំខាន់របស់សត្វអង្ក្រងទើបខ្ញុំមិនប្រើការបាញ់ថ្នាំតែយើងបានចិញ្ចឹមសត្វអង្ក្រងហើយអង្ក្រងមានប្រយោជន៍ក្នុងការចាប់ដង្កូវស៊ី។បានសេចក្តីថា អង្រ្កងពិតជាមានសារៈសំខាន់មែន។ ដូច្នេះស្វាយចន្ទីរបស់អ្នកគ្រូសៀងសុវណ្ណារឹមទទួលបានផលល្អ ដោយសារអង្ក្រងសម្លាប់ដង្កូវ ឃើញថា ព្រោះអត់មានដង្កូវស៊ី ទើបធ្វើឲ្យស្វាយចន្ទីរ សាច់ ស ល្អ សាច់ពេញទៀតផង។ បណ្ឌិតគង់រ៉ាដា អ្នកសម្របសម្រួលគម្រោង ASSET ថ្នាក់ជាតិ. បញ្ជាក់ថាដោយសារសត្វអង្ក្រងនេះវាស៊ីសត្វល្អិតដែលជាប្រភពរបស់វា។ហើយវាក៏មានសមត្ថភាពទៅចាប់សត្វល្អិតដែលសុីបំផ្លាញទៅដល់ត្រួយនឹងផ្កា របស់ដើមស្វាយចន្ទីរ ដើម្បីធ្វើជាចំណីរបស់វា។ លោកបញ្ជាក់ថាសម្រាប់កសិករវិញ គឺងាយស្រួល ក្នុងការ រក្សាសត្វអង្ក្រងនៅលើដើមស្វាយចន្ទីដែរ។លក្ខណៈសំខាន់នោះត្រូវតែឈប់បាញ់ថ្នាំឈប់ប្រើថ្នាំសម្លាប់ស្មៅ បើអាចជៀសវាងបានត្រូវបំពក់ផ្សែងដេញសត្វល្អិតបំផ្លាញ។ ការពិតសត្វអង្ក្រងគឺមានប្រយោជន៍ច្រើនក្នុងការសម្លាប់សត្វល្អិតពេលដែលយើងបំពក់ផ្សែងឃើញថាអង្ក្រងក៏រត់ចេញពីដំណាំស្វាយចន្ទីរ ដែលវាកំពុងបំផ្លាញនោះដែរ។ គីតា
អ៊ំស្រីនូគីម ធ្លាក់ខ្លួនឈឺបានអំពាវនាវដល់សប្បុរសជន ជួយស្រោចស្រង់ជីវិតផង ស្ត្រីមេម៉ាយម្នាក់មានជំងឺជាទម្ងន់ជាង 2 ឆ្នាំមកហើយពេលនេះដេកនៅលើគ្រែក្រោកឡើងរួច
។បានដង្ហើយរកសប្បុរសជន ជួយសង្គ្រោះ ដោយហេតុថាគាត់អស់ថវិកាទិញថ្នាំព្យាបាលជុម្ងឺជាបន្តទៀត។ ស្ត្រីវ័យចំណាស់មានអាយុ 75 ឆ្នាំមានជម្ងឺ រាំរ៉ៃពុកឆ្អឹង តាមសំដីរបស់ប្អូនស្រីឈ្មោះនូគិនមានអាយុ 68 ឆ្នាំបានឲ្យដឹងថាគាត់ ទើបតែចូលឆ្នាំនេះទេឈឺធ្ងន់ធ្ងរក្រោកលែងរួចតែម្ដង។ដោយសារមានខ្ញុំនៅជួយថែរក្សា។គាត់គ្មានប្ដីឬកូនដូចគេទេ។ព្រោះស្លាប់ក្នុងជំនាន់ប៉ុលពតអស់ទៅហើយ។ដោយរស់នៅគ្មានទីពឹងឡើយ។ចំណែកខ្ញុំវិញក៏គ្មានមុខរបរអ្វីក្រៅពីធ្វើស្រែដែរ ត្រូវចិញ្ចឹមកូន៤នាក់ទៀត។ អ៊ំស្រីនូគីមមានជំងឺពុកឆ្អឹងធ្ងន់ធ្ងររស់នៅអាស្រ័យលើប្អូនស្រីមេម៉ាយខ្វះខាតផងដែរ។ហើយត្រូវមើលថែបងស្រីកំពុងមានជំងឺដេកលើគ្រែម្នាក់ទៀត។ដោយសារគាត់គ្មានកូនចៅប្ដីដូចគេ។សព្វថ្ងៃអ៊ំស្រីរស់នៅ ភូមិត្រពាំងគរ ឃុំពងទឹក ខណ្ឌដង្កោ ។ ដូច្នេះអ៊ំស្រីមានតែទទូចនិងលើកម្រាមដៃ ដប់ប្រណមសូមអំពាវនាវដល់សប្បុរជនទាំងឡាយសូមមេត្តាជួយសង្គ្រោះអ៊ុស្រីដោយក្តីអនុគ្រោះផងដើម្បីគាត់បានថវិកាខ្លះៗយកទៅទិញថ្នាំនិងមើលជំងឺជាបន្តទៀត។គីតា
ទូកឧត្តមមង្គលសក្ក:ទេវរាជនិមិត្តសែនជ័យ)អបអរការអុំប្រណាំងទូកជាថ្មី។ ហាក់សង្ឃឹមជាថ្មីនិងរំពឹងទុកក្នុងការប្រកួតប្រជែងរបស់កីឡាករអុំទូកបណ្តាខេត្តនានា នៅទូទាំងប្រទេស
ទូកអ៊ុមានឈ្មោះថា(ឧត្តមសក្ក:ទេវរាជ និមិត្តសែនជ័យ)បានមកប្រកួតជាថ្មីថ្នាក់ជាតិនៅរាជធានីភ្នំពេញ។ក្រោយបាត់បង់ការប្រកួតអស់រយៈ 3 ឆ្នាំដោយសារកូវីដ។ ប្អូនប្រុសសុខលីពេញញញឹមបិទមាត់មិនជិត បានឲ្យដឹងថាក្នុងនាមខ្ញុំអ្នកអុំទូក ការប្រកួតលើកនេះខ្ញុំចង់បាន ពាន្តចូលស្រុកវិញ ដើម្បីអបអរសាទរដល់វត្តយើងឱ្យមានកេរ្តិ៍ឈ្មោះ ព្រោះកន្លងមកយើងធ្លាប់ឈ្នះ៣ដងមកហើយ។សម្រាប់លើកនេះ ២ថ្ងៃយើងចាញ់មួយថ្ងៃ ទោះបីហត់នឿយបន្តិចតែយើងសប្បាយ ហើយសាមគ្គីគ្នាដើម្បីមិត្តភាពយកជ័យជំនះចូលស្រុកយើង។ ឯកឧត្តម តឹកសារី នៃក្រសួងទេសចរណ៍ លោកនៅតែរួមចំណែកជានិច្ចក្នុងការចូលរួមជួយដល់កីឡាទូក វត្តពាមមង្គល ដែលមានឈ្មោះថា(ឧត្តមមង្គលសក្ក:ទេវរាជនិមិត្តសែនជ័យ)ដែលជាអត្តសញ្ញាតជាតិ។ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យរីកចម្រើន។ ដោយឡែកលោកឈានសារី ជាប្រធានគណៈកម្មាធិការចំណុះទូកបានរៀបរាប់ថាកីឡាករទូកទាំងអស់មាន 65 នាក់។គឺទូកអុំ (ឧត្តមមង្គលសក្ក:ទេវរាជនិមិត្តសែនជ័យស្ថិតនៅ ឃុំរកាកោង១ ស្រុកមកកំពូល មុនការប្រកួតយើងបានហាត់សម មួយអាទិត្យ។លោករំលឹកថាកាលពីឆ្នាំមុនៗយើងបានទទួលពានជូនស្រុកយើងបានច្រើនដែរ។ឥឡូវនៅឆ្នាំ 2023 នេះ យើងបានទទួលពានម្ដងទៀតពីថ្នាក់ជាតិដើម្បីនាំយកទៅអបអរសាទរនៅស្រុកយើងវិញ។ លោកបន្តទៀតថាក្នុងនាមយើងជាកីឡាករ លេងចាញ់ឬឈ្នះជាការធម្មតាគឺលេងដើម្បីមិត្តភាព។គីតា