ទូកអ៊ុមានឈ្មោះថា(ឧត្តមសក្ក:ទេវរាជ និមិត្តសែនជ័យ)បានមកប្រកួតជាថ្មីថ្នាក់ជាតិនៅរាជធានីភ្នំពេញ។ក្រោយបាត់បង់ការប្រកួតអស់រយៈ 3 ឆ្នាំដោយសារកូវីដ។ ប្អូនប្រុសសុខលីពេញញញឹមបិទមាត់មិនជិត បានឲ្យដឹងថាក្នុងនាមខ្ញុំអ្នកអុំទូក ការប្រកួតលើកនេះខ្ញុំចង់បាន ពាន្តចូលស្រុកវិញ ដើម្បីអបអរសាទរដល់វត្តយើងឱ្យមានកេរ្តិ៍ឈ្មោះ ព្រោះកន្លងមកយើងធ្លាប់ឈ្នះ៣ដងមកហើយ។សម្រាប់លើកនេះ ២ថ្ងៃយើងចាញ់មួយថ្ងៃ ទោះបីហត់នឿយបន្តិចតែយើងសប្បាយ ហើយសាមគ្គីគ្នាដើម្បីមិត្តភាពយកជ័យជំនះចូលស្រុកយើង។ ឯកឧត្តម តឹកសារី នៃក្រសួងទេសចរណ៍ លោកនៅតែរួមចំណែកជានិច្ចក្នុងការចូលរួមជួយដល់កីឡាទូក វត្តពាមមង្គល ដែលមានឈ្មោះថា(ឧត្តមមង្គលសក្ក:ទេវរាជនិមិត្តសែនជ័យ)ដែលជាអត្តសញ្ញាតជាតិ។ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យរីកចម្រើន។ ដោយឡែកលោកឈានសារី ជាប្រធានគណៈកម្មាធិការចំណុះទូកបានរៀបរាប់ថាកីឡាករទូកទាំងអស់មាន 65 នាក់។គឺទូកអុំ (ឧត្តមមង្គលសក្ក:ទេវរាជនិមិត្តសែនជ័យស្ថិតនៅ ឃុំរកាកោង១ ស្រុកមកកំពូល មុនការប្រកួតយើងបានហាត់សម មួយអាទិត្យ។លោករំលឹកថាកាលពីឆ្នាំមុនៗយើងបានទទួលពានជូនស្រុកយើងបានច្រើនដែរ។ឥឡូវនៅឆ្នាំ 2023 នេះ យើងបានទទួលពានម្ដងទៀតពីថ្នាក់ជាតិដើម្បីនាំយកទៅអបអរសាទរនៅស្រុកយើងវិញ។ លោកបន្តទៀតថាក្នុងនាមយើងជាកីឡាករ លេងចាញ់ឬឈ្នះជាការធម្មតាគឺលេងដើម្បីមិត្តភាព។គីតា
Author: iki
ពិធីអុំទូកជាថ្មីដែលជាប្រវត្តិសាស្ត្រក្រោយពីកូវីដបានបញ្ចប់ បីឆ្នាំផ្ទួនៗដែល covid បានបញ្ចប់ទៅហើយ។ពេលនេះការអុំទូកថ្នាក់ជាតិ។បានចាប់ផ្ដើមឡើងវិញ។នៅក្នុងឆ្នាំ 2023
ពិធីអុំទូកជាថ្មីដែលជាប្រវត្តិសាស្ត្រក្រោយពីកូវីដបានបញ្ចប់ បីឆ្នាំផ្ទួនៗដែល covid បានបញ្ចប់ទៅហើយ។ពេលនេះការអុំទូកថ្នាក់ជាតិ។បានចាប់ផ្ដើមឡើងវិញ។នៅក្នុងឆ្នាំ 2023 ដែលត្រវបាន អបអរសាទរ របស់ប្រជាជនខ្មែរទូទាំងប្រទេសប្បាយរីករាយចូលរួមអំណរសាទរក្នុងទិវាពិធីបុណ្យអុំទូកយ៉ាងគគ្រឹកគគ្រេង។ យ៉ាងហោចណាស់ទូកមានឈ្មោះថា(រំភាយផាត់ទ្រីដាណាសែនជ័យ)ដែលមានចំណុះ 46 នាក់។លោកយឹម សាវ៉ាត ជាអ្នកបញ្ជាក្បាលទូក បព្ជាក់ថាទោះបី កូវីដ19 បានកន្លងផុតក្តី យើងមានសេចក្តី សមនស្សរីករាយឡើងវិញ នៅពិធីអុំទូក ដែលជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ ដែរយើងត្រូវអបអរសាទរ អ្វីដែលជារបស់ខ្មែរ។ តាមការបព្ជាក់ពី លោកយឹមសាវ៉ាតឲ្យដឹងទៀតថា ទោះបីខកខានអុំទូកនៅរាជធានីភ្នំពេញ ក៏ដោយ រយៈពេល3 ឆ្នាំកន្លងទៅយើងបានគោរពពិធីនេះជារឿយៗ នៅតាមមូលដ្ឋាននីមួយៗព្រោះយើងមិនភ្លេចទេ ពីទំនៀមទម្លាប់ដែលជាកេរ្តិ៍មរតក របស់ដូនតាយើងតាំងពីបុរម បុរាណមក ដើម្បីកុំឲ្យបាត់បង់ប្រពៃណីខ្មែរ។ ក្នុងនាមកីឡាករ ទោះបីលេងចាញ់ឈ្នះ ក៏នៅតែលេងក្នុងនាមមិត្តភាពព្រោះវាជាប្រពៃណីខ្មែរទៅហើយ យើងនៅតែថែរ រក្សាឲ្យបានគង់វង្ស។នៅថ្ងៃទី 26 27 នេះយើងបានសាកល្បង ហើយថ្ងៃ 28 ជាថ្ងៃព្រ័ត្រ។ក្នុងនាមកីឡាករលោក រស់ដានិងលោកធារ៉េត បានប្រាប់ថាពួកខ្ញុំជាកីឡាករទូកមកលេងម្ដងនេះពិតជាខំប្រឹងទាំងកម្លាំងចិត្តកម្លាំងកាយដើម្បីយកឈ្នះឲ្យបានព្រោះយើងខកខាន ៣ឆ្នាំមកហើយខ្ញុំសប្បាយរីករាយណាស់ហាក់ដូចជាបានចាប់ផ្ដើមឡើងវិញ។យើងនឹងខំប្រឹង ដណ្ដើមយកជ័យលាភី ជូនស្រុកយើង ពេលត្រឡប់ទៅវិញ។ លោកឃុំវិចិត្រគណៈកម្មាធិការ (ទូករំភាយផាត់ទ្រីដាណាសែនជ័យ) បញ្ជាក់ឲ្យដឹងថាទូកនេះបានឧបត្ថម្ភពីលោកជំទាវទ្រីដាណា អ្នកស្រីបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចំណាយធនធានធ្វើទូកនេះ អស់ទឹកប្រាក់១០០០០ម៉ឺនដុល្លារ […]
កេរ្តិ៍ដំណែលពីឪពុកទូក(ង)របស់លោកមហាព្រឹទ្ធាចារ្យមហាតេជោសែនជ័យកូនចៅ រក្សាបន្ត
ទូក(ង)ដែលជាប្រវត្តិសាស្ត្រកើតចេញពីទូកខណ្ឌដូនពេញបានប្រគល់មកវត្តព្រែកសង្កែ តាំងពីឆ្នាំ 2006។ ការរក្សាកេរ្តិ៍ដំណែលពីលោកតាព្រឹទ្ធាចារ្យហ៊ុននាងបន្តមកដល់បច្ចុប្បន្ននេះគឺទូក(ង)មានឈ្មោះថាទូក ង ព្រឹទ្ធាចារ្យមហាតេជោសែនជ័យ។នៅតែរក្សាកេរ្តិ៍មរតកប្រពៃណីខ្មែរ ពិធីបុណ្យអុំទូក។ លោកមឿនសុខម៉េង អ្នកអុំទូកបានឲ្យដឹងថាការវិលមកអុំទូកវិញនៅពិធីបុណ្យអុំទូកថ្ងៃនេះធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់ ព្រោះកូវីដ ៣ឆ្នាំហើយ សឹងតែភ្លេចទូក។តែយើងក៏អុំនៅតាមលក្ខណៈភូមិ ឃុំ របស់យើងដដែល។ខ្ញុំក៏មានសេចក្តីរីករាយពន់ពេក។ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ ពិធីបុណ្យអុំទូកដែលជាប្រពៃណីមួយរបស់ខ្មែរតាំងពីរបុរាណកាលមកត្រូវរក្សាឲ្យបានគង់វង្ស។ យ៉ាងណាលោក មឿនសុខម៉េងបានបញ្ជាក់ទៀតថាកាលមកប្រកួត ពេលនេះគឺយើងមិនបានយកចាញ់យកឈ្នះអ្វីទេ គឺក្នុងនាមមិត្តភាព។យើងលេងក្នុងនាមខ្មែរលេងសប្បាយក្នងនាមកីឡាករទូក។តែយើងក៏មិនភ្លេចពីការបៀតបៀនរបស់ជំងឺផ្សេងៗ យើងត្រូវតែការពារខ្លួនយើងដែរ។ លោកចាបថាត ប្រធានគណៈកម្មការទូក ង ព្រឹទ្ធាចារ្យ មហាតេជោសែនជ័យជាប្រធាន ស្ថិតនៅភូមិព្រែកសង្កែ ឃុំពាម ប្រស្នា ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។តាមការរៀបរាប់ របស់លោកបន្តថាទូក ង មួយនេះបង្កើតឡើងតាំងពីឆ្នាំ 2006 ហើយធ្លាប់ទទួលបានពានលេខ 1 ពីព្រះមហាក្សត្រនិងលេខ២ ពីរដងដែរ ដោយឡែកក្រោយពីកូវីដ 3 ឆ្នាំជាប់ៗគ្នាធ្វើឲ្យយើងមានការសោកស្ដាយ នឹកទូកជាពន់ពេក ហើយ យើងបានបង្វិលការអុំថ្នាក់ជាតិមកអុំនៅតាមភូមិឃុំយើងវិញ។ដើម្បីជាការហាត់សមកុំឲ្យភ្លេច។ លោកបៀនទូច អ្នករាំក្បាលទូកនិងរៀបចំកីឡាក ទូក ប្រកួត បានបញ្ជាក់ដែរថា ក្រោយពីកូវីដ 3 ឆ្នាំមកហើយដែលយើងកំពុងរៀបចំកីឡាទូកឡើងវិញក៏ពិបាកបន្តិចដែរ ព្រោះមានកីឡាករខ្លះចាស់ខ្លះថ្មី តែយើងត្រូវព្យាយាមហាត់សមរាល់ថ្ងៃ មុនកន្លះខែ ដើម្បីមកប្រកួតថ្នាក់ជាតិនៅភ្នំពេញ។ហើយការប្រកួតវិញខ្ញុំសង្ឃឹមថានឹងយកពានរង្វាន់ឲ្យបាន។សំខាន់យើងត្រូវតែរក្សាឲ្យបានគង់វង់នៅទូកលោកព្រឹទ្ធាចារ្យមហាភក្តីបរិស្បភោគាធិបតីហ៊ុននាង។ […]
កេរ្តិ៍មរតកបន្សល់ពីឪពុកកូនចៅនៅតែគោរពរក្សានិងបន្តវេនរហូតមកដល់សព្វថ្ងៃ នៅវត្តបទុមវត្តីវេនទី 8 នៃបណ្ដាល័យ អ្នកឧកញ៉ាំមហាភក្តីសប្បុរិសភោគាធិបតីហ៊ុននាងដែលជាលោកឪពុកនិងជីតាបានបន្សល់ទុកដល់កូនចៅ ពេលនេះកូនចៅនៅតែរក្សានិងធ្វើពិធីកាន់បិណ្ឌរហូតមកដល់សព្វថ្ងៃនេះ
កេរ្តិ៍មរតកបន្សល់ពីឪពុកកូនចៅនៅតែគោរពរក្សានិងបន្តវេនរហូតមកដល់សព្វថ្ងៃ នៅវត្តបទុមវត្តីវេនទី 8 នៃបណ្ដាល័យ អ្នកឧកញ៉ាំមហាភក្តីសប្បុរិសភោគាធិបតីហ៊ុននាងដែលជាលោកឪពុកនិងជីតាបានបន្សល់ទុកដល់កូនចៅ ពេលនេះកូនចៅនៅតែរក្សានិងធ្វើពិធីកាន់បិណ្ឌរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងនាមឯកឧត្តមបណ្ឌិតស៊ាងប៊ុនលាងនិងលោកជំទាវ ហ៊ុនប៊ុនធឿន នៅក្នុងពិធីកាន់បិណ្ឌទី8នេះ លោកទាំងពីរនៅតែផ្សារភ្ជាប់ពីលោកឪពុកដដែល។ជារៀងរាល់ឆ្នាំដោយលោកទាំងពីបាននាំយកទ័យទាន សព្វបែបយ៉ាង ដែលនៅក្នុងពិធីបុណ្យនេះ ពុទ្ធបរិស័ទបានចូលជាបច្ចយ័ក្នុងថ្ងៃម្សិលមិញទី 6 និងទី 7 បានចំនួន 5 លាន 22.មុឺន ៧ពាន់151ដុល្លា។ ឯកឧត្តមស៊ាងប៊ុនលាង បានលើកឡើងថាក្នុងថ្ងៃបិណ្ណទី 8 ដែលជាកេរ្តិ៍មរតក របស់លោកឪពុក តែងតែផ្សារភ្ជាប់ពិធីបុណ្យកាន់បិណ្ឌនៅវត្តបទុមវត្តី ជារៀងរាល់ឆ្នាំដែលលោកឪពុកជាអតីតគណៈកម្មការ វត្តបទុមវតី ហើយនិងមានពុទ្ធបរិស័ទទាំងជិតទាំងឆ្ងាយនិងចំណុះជើងវត្តបានរួមជាមួយក្រុមការងាររបស់បណ្ដាល័យបានមកវត្តយ៉ាងសស្រាក់សស្រាំ ក្នុងការធ្វើបុណ្យ ដោយចិត្តស្មោះសនិងសទ្ធាជ្រះថ្លាក្នុងការជួយប្រទេសជាតិរបស់យើងឲ្យរីកចម្រើន។ ឯកឧត្តមបណ្ឋិតបានបន្តទៀតថាក្នុងនាមខ្ញុំជាតំណាងក្នុងពិធីបុណ្យកាន់បិណ្ឌទី 8 នេះ ខ្ញុំសូមឧទ្ទិសកុសលផលបុណ្យនេះជូនទៅដល់លោកឪពុកអ្នកម្ដាយព្រមទាំងញាតិកាលទាំង 7 សន្តានសូម មកទទួលផល្លានុសង្ឃដែលកើតចេញពីកូនចៅបានធ្វើនេះ សូមឲ្យបានសម្រេចជោគជ័យគ្រប់ភារកិច្ច និងសូមឲ្យផល្លានុសង្ឃនេះដែលកើតចេញពីបុណ្យទី 8 សូមជូនទៅដល់។សម្ដេចអគ្គសេនាបុត្រីតេជោហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតក្នុងអាណត្តិទី 7 នេះទទួលបានជោគជ័យក្នុងការដឹកនាំប្រទេសជាតិនិងប្រជាជនអោយរីកចម្រើនលើគ្រប់វិស័យនិងពុទ្ធបរិស័ទទាំងអស់ទាំងនៅជិតទាំងឆ្ងាយ។សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈសុខ: ពលៈកុំបីឃ្លាឃ្លាតឡើយ។គីតា
លោកយាយពិកា ស៊ូទ្រាំដើរ រើសអេតចាយទាំងថ្ងៃទាំងយប់ ដើម្បីចិញ្ចឹមជីវិត..
លោកយាយពិការម្នាក់ ប្រឹងទប់កង់ ទាំងជំហរ រៀងរាល់ ពេលថ្ងៃ ឬ ល្ងាច ដោយដៃទាំងពីរ សែនលំបាកដើម្បីបន្តជីវិតដើររើសអេតចាយ យកថវិកាមកចិញ្ចឹមជីវិត។ លោកយាយមានឈ្មោះថា មានសុផាត អាយុជិត៦៨ឆ្នាំទៅហើយ។មានស្រុកកំណើតនៅខេត្តកំពង់ចាម។លោកយាយមានកូន 7 នាក់។តែកូនទាំងនោះសុទ្ធសឹង តែក្រីក្រមិនអាចជួយអ្វីបាន លោកយាយក៏ចាកចេញដំណើរមកភ្នំពេញដើម្បីប្រកបមុខរបរ រើសអេតចាយចិញ្ចឹមជីវិត។ ដូចមានពាក្យស្លោកមួយពោលថា ម៉ែមួយចិញ្ចឹមកូន 10 រស់តែកូន 10 ចិញ្ចឹមម្ដាយមិនរស់។ លោកយាយមានសុផាត ធ្លាក់ខ្លួនពិការ ដោយសារម៉ូតូបុក ពេល ដើររើសអេតចាយ ទាំងថ្ងៃទាំងយប់ ជូនកាលឃើញលោកយាយបណ្ដើរ កង់ទាំងរញីរញ័រ រើសនៅម្ដុំសាលាចិន ជួនកាលឃើញរើសនៅ ម្ដុំ ផ្សារអូឡាំពិក ។ដោយ ដំណើរកោងៗ លោកយាយ បញ្ជាក់ថគេនៅម្តុំផ្សារក្បែរៗនេះទុកឲ្យព្រោះឃើញខ្ញុំពិការបាក់ចង្កេះ ដោយសារម៉ូតូបុកពេលដែលខ្ញុំដើររើសអេតចាយនៅពេលយប់។លោកយាយបញ្ជាក់ទៀតថា សព្វថ្ងៃខ្ញុំ រើសអេតចាយទាំងថ្ងៃទាំងយប់ដោយសារតែគេអាណិតគេទុកសំបកកំប៉ុង ឬ សំបកឡាំងឲ្យ។ខ្ញុំរើស ពេលថ្ងៃរហូតដល់ពេលយប់។ខ្ញុំរើសយកមកទុកនៅ ម្ដុំសាលាចិន នៅ សង្កាត់អូឡាំពិកនេះ។ដោយសារនាយកសាលានៅទីនេះគាត់អនុគ្រោះ។ហើយសព្វថ្ងៃខ្ញុំយកចិញ្ចើមថ្នល់ធ្វើជាផ្ទះសម្បែងសំរាប់ដេក។ ការបញ្ជាក់បន្ថែមពីលោកយាយថាមួយថ្ងៃៗខ្ញុំរើសអេតចាយលក់បានថវិកា២ម៉ឺនរៀលទៅ៣មុឺន។ជួនកាលគេអាណិត គេទុក្ខសម្បកកំប៉ុងឬសំបកឡាំងឲ្យ។សព្វថ្ងៃរក១ថ្ងៃសុី១ថ្ងៃ ខ្ញុំពុំដែលគិតពីក្តីរំពឹងទៅមុខនោះទេ។គឺមិនដឹងថាទៅជាយ៉ាងណានោះឡើយ។សំរាប់ពេលនេះកម្លាំងនៅមាន យើងខំរកសិនទៅ បើថ្ងៃមុខទៀតមានរឿងអ្វីកើតឡើងចាំយើងគិតបន្តទៀត។ ជីវិតជាការតស៊ូទោះជាធ្លាក់ខ្លួនពិការទៅហើយ […]
វត្ត(ជេតពន)អំពាវនាវរកជំនួយដើម្បីសាងសង់ជណ្ដើរចុះមើលត្រីឡើងវិញ,… រយៈពេលជាង 2 ឆ្នាំហើយដែលប្រជាពលរដ្ឋនៅឆ្ងាយជិតឬតាមបណ្ដាលខេត្តនានាតែងតែចុះមើលត្រីនៅក្នុងស្រះមួយស្ថិតនៅក្នុងទីវត្តអារ៉ាមមួយ ដែលស្ថិតនៅ ភូមិស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម
វត្ត(ជេតពន)អំពាវនាវរកជំនួយដើម្បីសាងសង់ជណ្ដើរចុះមើលត្រីឡើងវិញ,… រយៈពេលជាង 2 ឆ្នាំហើយដែលប្រជាពលរដ្ឋនៅឆ្ងាយជិតឬតាមបណ្ដាលខេត្តនានាតែងតែចុះមើលត្រីនៅក្នុងស្រះមួយស្ថិតនៅក្នុងទីវត្តអារ៉ាមមួយ ដែលស្ថិតនៅ ភូមិស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។ រូបសំណាក់ត្រីធំមួយ ដែលឈរជ្រងោនៅពីមុខព្រះវិហារ ដែលតំណាងឲ្យវត្ត(ជេតពន)ដែលជាវត្តមួយ សំបូរទៅដោយត្រីគ្រប់ប្រភេទ។ស្រះនោះគេច្រើនសង្កេតឃើញប្រជាជនមិនថាឆ្ងាយឬជិតដែល ធ្វើដំណើរ ត្រឡប់មកពីខេត្តកំពង់ចាមឬទៅភ្នំពេញវិញ តែងតែមិនភ្លេចចូលមកកំសាន្តមើលត្រីនៅក្នុងស្រះទឹកដ៏ធំមួយនៅវត្តនេះ មិនដែលអាក់ខានឡើយ។ ស្ត្រីម្នាក់ដែលអង្គុយក្បែរអ្នកលក់នំមួយរូបនៅក្នុងវត្ត(ជេតពន)នេះគឺអ្នកនាងស៊ូណេង មានអាយុ 43 ឆ្នាំ។បាននិយាយថា នាងខ្ញុំតែងតែមកលេង វត្តត្រី នេះជាប្រចាំនៅពេលទំនេរពីការងារ ពេលនេះហាក់ ខុសប្លែកជាងពីមុន។ដោយសារពុំសូវ ឃើញមានមនុស្សមកលេងដូចមុនទៀត។ ពីមុនមនុស្សតែងតែមក ជ្រកក្រោមម្លប់ឈើ ដ៏ ត្រឈឹងត្រឈៃ ទិញ នំ ចំណី បោះឲ្យត្រីស៊ី មិនដាច់។តែពេលនេះបែរជាស្ងាត់ជ្រងុំទៅវិញ។ព្រោះតែជណ្តើរបាក់ស្រុតចូលក្នងទឹកទៅហើយ មើលត្រីលែងកើតទៀត ខ្ញុំមកពីស្រុកស្ទឹងត្រង់ មកលេងប្អូនស្រីនៅ ភូមិស្តៅនេះ។ ខ្ញុំអាណិតត្រី តែងតែទិញនំបោះឲ្យវាសុី។ ខ្ញុំគិតថាការឲ្យចំណីត្រីគឺបានបុណ្យណាស់ វាជាសត្វមួយ មានជីវិតដូចយើងដែរ។ ដោយឡែកនាង រិទ្ធ រ័ត្នវិញដែលកំពុងវែកនំទៅវិញទៅមក។ មិនទំនេរដៃនាងលក់នំនៅវត្តត្រីនេះ។ នាងប្រកបមុខរបរលក់នំជាប្រចាំ ជំនួសយាយៗស្នាក់អាស្រ័យនៅវត្តនេះ។ពីមុនលក់ដាច់ណាស់ តែពេលនេះហាក់ដូចជាស្ងប់ស្ងាត់បន្តិច។ព្រោះពុំសូវមានមនុស្សមកលេងដូចមុនទៀតឡើយ។ប្រហែលមកពីការចុះជណ្តើកនំឲ្យត្រីសុី មានការពិបាក។ អ្នកនាង រិទ្ធ រ័ត្ន […]
សិក្ខាសាលា ពិធីសម្ពោធសៀវភៅ និងលក់ដើម្បីយកថវិកាជួយដល់មន្ទីរ ពេទ្យ និងកុមារកំព្រា សិស្ស និស្សិត ក្រីក្រ ចង់បន្តការសិក្សា
សិក្ខាសាលាមួយដែលធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ វេលាម៉ោង ៩ព្រឹកទៅម៉ោង៤ រសៀល ដែលរៀបចំដោយក្រុមហ៊ុន IQI កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។ ការចាប់អារម្មណ៍របស់ កញ្ញា ជាតា ជាអាជីវករម្នាក់បានរៀបថាខ្ញុំគិតថានេះជាកម្មវិធីដ៏ល្អមួយ ដែលខ្ញុំបានទទួលនៅចំណេះដឹងក្នុងសិក្ខាសិលានេះ ក៏ដូចជាការបានជួយក្នុងការរួមចំណែកជា សប្បុរសធម៌ដោយប្រយោលគឺ ខ្ញុំមិនបាច់ទៅដោយផ្ទាល់ទេ តែយើងក៏បានចូលរួមក្នុងសិក្ខាសលា នេះបន្ថែមនូវចំណេះដឹងផងដែរ។ កញ្ញាបញ្ជាក់ទៀតថាការដែល លោកឧកញ្ញ៉ា រៀបរៀងសៀវភៅស្ដីពី គន្លឺះសំខាន់ៗសម្រាប់ភ្នាក់ ងារអចនទ្រព្យ គឺយើងនឹងបានទទួលនូវចំណេះដឹង ក៏ដូចជាបានរួមជួយដ៏សិស្ស និងកុមារដែលក្រី ក្រគ្មានលទ្ធភាពបន្តការសិក្សា ហើយក្នុង១ឆ្នាំ បើតាមខ្ញុំដឹង លោកឧកញ្ញ៉ា គាត់បានជួយដល់យុវជនដែលជាទំពាំងស្នងឬស្សី ដល់ទៅ១៥នាក់ទៀតផងក្នុង១ឆ្នាំៗឥឡូវជួយបន្ថែមឡើងដល់៦០នាក់នៅក្នុង១ឆ្នាំ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ព្រោះគាត់បានជួយដល់ ធនធានមនុស្សនៅក្នុងប្រទេស កម្ពុជា យើង។ ដោយឡែកប្អូនស្រី ថង និស្ស័យ វិញប្អូនជានិស្សិតឆ្នាំទី១ ជំនាញអក្សរសាស្រ្ដអង់គ្លេស។ ប្អូនស្រី បញ្ជាក់ថា៖ ខ្ញុំរំភើប និងសប្បាយចិត្តខ្លាំងណាស់ក្នុងពិធីសម្ភោធសៀវភៅថ្ងៃនេះ ដែលផ្ដោតទៅ លើការគ្រប់គ្រងក្រុមហ៊ុនដែលមានលក្ខណៈស្ដងដារ ដើម្បីរកចំណូលបានពីការលក់សៀវភៅ នេះ។ ដោយឡែក លោកឧកញ្ញ៉ា និងបរិច្ចាកទៅមន្ទីរពេទ្យគន្ធបុប្ជា និងមន្ទីរពេទ្យកុមារអង្គរ។ ដូច្នេះក្នុងការរកចំណូលនេះក្នុងការលក់សៀវភៅព្រមទាំងបានផ្ដល់នូវអត្ថប្រយោជន៍ […]
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីបើកសិក្ខាសាលាស្ដីពី «តម្រូវការទីផ្សារការងារក្នុងយុគសម័យ IR4.0 រវាងតំណាងវិស័យឯកជន និងគ្រូបង្រៀនអប់រំបច្ចេកទេសនៅក្នុងតំបន់អាស៊ាន»
ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានចូលរួមពិធីបើកសិក្ខាសាលាស្ដីពី «តម្រូវការទីផ្សារការងារក្នុងយុគសម័យ IR4.0 រវាងតំណាងវិស័យឯកជន និងគ្រូបង្រៀនអប់រំបច្ចេកទេសនៅក្នុងតំបន់អាស៊ាន» ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ានបានធ្វើជាម្ចាស់ផ្ទះ មានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន(ASCC Council Chair) និងលោកសាស្រា្តចារ្យបណ្ឌិត Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) និងមានការចូលរួមពីគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ភ្ញៀវកិត្តយស ព្រមទាំងសិក្ខាកាម នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ។ សិក្ខាសាលានេះ មានអ្នកចូលរួមដោយផ្ទាល់ចំនួនជាង១០០នាក់ ដែលជាគ្រូអប់រំបច្ចេកទេស គណៈគ្រប់គ្រងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តំណាងមកពីវិស័យឯកជន អ្នកជំនាញការអន្តរជាតិនិងអ្នករៀបចំគោលនយោបាយមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន រៀបចំឡើងក្នុងគោលបំណងឱ្យអ្នកជំនាញ នៃវិស័យឯកជន […]